ព័ត៌មាន
សាលារៀន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ ដល់សិស្ស ១៣ម៉ឺននាក់ និងគ្រូបង្រៀន ៤ ៦៥០នាក់
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ផលប៉ះពាលនៃការឈ្លានពានយោធាខុសច្បាប់របស់ប្រទេសថ លើការរៀនសូត្ររបស់កុមារកម្ពុជា។ ដោយសារការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពនៃ ព្រះរាជាណាចក្រកម្ពុជា គិតមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤ ៦៥០នាក់។
១. ខេត្តព្រះវិហារស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ៦១ ផ្អាកដំណើរការ និង ប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ១៣,៦៦៥នាក់ គ្រូបង្រៀនចំនួន ៤៩៣នាក់។
២. ខេត្តឧត្តរមានជ័យខេត្តឧត្តរមានជ័យ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ២៦០ ផ្អាកដំណើរការ និងប៉ះពាល់ ដល់ការសិក្សារបស់សិស្សចំនួន ៥៥,៧៣១នាក់ គ្រូបង្រៀនចំនួន ២,៣៤៤នាក់។ សាលារៀននៅជាប់ព្រំដែនចម្ងាយ ១០ គីឡូម៉ែត្រ មានចំនួន ៣២សាលា ក្នុងនោះមានស្រុកបន្ទាយអំពិលចំនួន ៨ ក្រុងសំរោងចំនួន ១២ ស្រុកអន្លង់វែងចំនួន ៤ និងស្រុកត្រពាំងប្រាសាទចំនួន ៨។
៣. ខេត្តបន្ទាយមានជ័យសាលារៀនសរុប ១៨៦ ក្នុងក្រុង ស្រុកចំនួន ៥ ក្នុងខេត្តបន្ទាយមានជ័យ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការ សិក្សារបស់សិស្សចំនួន ៥៨,៧៥៤នាក់ គ្រូបង្រៀនចំនួន ១,៧៩០នាក់។
៤. ខេត្តពោធិ៍សាត់សាលារៀនចំនួន ៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៨៩១នាក់ គ្រូបង្រៀនចំនួន ២០នាក់។ ក្នុងនោះ វិទ្យាល័យប្រម៉ោយ និងវត្តប្រម៉ោយ ត្រូវបានយកជាទីតាំងស្នាក់នៅ បណ្ដោះអាសន្ន របស់ប្រជាពលរដ្ឋដែលភៀសសឹកមកពីឃុំថ្មដា។
៥. ខេត្តកោះកុងសាលារៀនចំនួន ២ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បានផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ចំនួន ៥៥នាក់ គ្រូបង្រៀនចំនួន ៣នាក់។
៦. ខេត្តបាត់ដំបងសាលារៀនក្នុងស្រុកចំនួន ៤ នៅខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា-ថៃ រួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ពុំទាន់ផ្អាកដំណើរការនៅឡើយទេ ប៉ុន្តែសិស្សអវត្តមានច្រើន៕

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន