ព័ត៌មាន
កាណាដាប្ដេជ្ញាសហការជាមួយដៃគូនានា បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសកាណដា ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស ឯកអគ្គរដ្ឋទូតវិសាមញ្ញ កាណាដា ប្រចាំកម្ពុជា បានប្ដេជ្ញាពិភាក្សាជាមួយដៃគូរនានាដោយធ្វើយ៉ាងណាខិតខំជួយដោះស្រាយ បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតឡើងជាថ្មីនេះ ហើយស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ ខណៈកម្ពុជាត្រូវការជាចាំបាច់នោះ ។
ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ហើយជាមួយគ្នានោះ ឯកឧត្តម ក៏បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះបញ្ហា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ហើយរហូតដល់មានជនស៊ីវិលកម្ពុជា បានស្លាប់បាត់បង់ជីវិត និងត្រូវភៀសសឹករាប់ម៉ឺននាក់នេះផងដែរ។
នៅក្នុងនាមជាប្រទេសម្ចាស់ជំនាញលំដាប់ទី១០ ដែលបានជួយដល់កម្ពុជា និងជាដៃគូទំហំពាណិជ្ជកម្មជាមួយគ្នា ធំផងដែរនោះ ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ទាំងវិស័យសេដ្ឋកិច្ច អប់រំ លើកកម្ពស់យេនឌ័រ និងវិស័យមួយចំនួនទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃវេទិកានិយាយភាសាបារាំង ដែលពេលនោះនាយករដ្ឋមន្ត្រីកាណាដា នឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ ដែលនេះជាឱកាសនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានសមាជិករដ្ឋសភាកាណាដា មកចូលរួមផងដែរ ហើយជឿជាក់ថា រដ្ឋសភាកម្ពុជា និងរដ្ឋសភាកាណាដា នឹងមានកិច្ចប្រជុំមួយជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗ។
ក្នុងឱកាសនោះសម្ដេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ចំពោះប្រទេសកាណាដា ដែលបានគាំទ្រកម្ពុជា ហើយបានផ្ដល់ជំនួយអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ មិនត្រឹមតែប៉ុណ្ណោះកាណាដា ក៏ដៃគូពាណិជ្ជកម្មមួយផងដែរ ហើយក៏មានទំហំធំ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត ។
ជាមួយគ្នានេះ សម្ដេចរដ្ឋសភាធិការធិបតី មានប្រសាសន៍បន្ថែម ទៅកាន់ទូតកាណាដា អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ហានេះ គឺបង្កដោយភាគីថៃមុន ហើយកម្ពុជាបានអត់ធ្មត់រយៈពេល ២៤ម៉ោង ។ ដោយការរំលោភបំពានហួសបន្ទាត់ក្រហមនេះ ទើបធ្វើឲ្យកម្ពុជាបានឆ្លើយតបវិញជាបន្តបន្ទាប់ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ។
សម្ដេចប្រធានរដ្ឋសភា ក៏បានប្រាប់បន្ថែមទៀតថា កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ នូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕ អត្ថបទ បាន សុខរិទ្ធិ
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន