ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងស្រុកអន្លង់វែង
ឧត្តរមានជ័យ៖ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋភៀសសឹក ក្នុងស្រុកអន្លង់វែង ដែលបានជម្លៀសមកពីតាមព្រំដែន។
តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅលើសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹកដែលបានជម្លៀសរហូតដល់រាប់ម៉ឺននាក់ ដើម្បីរៀបចំមណ្ឌលសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្នសមស្រប និងមានសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។
អំឡុងចុះពិនិត្យនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី កោតសរសើរដល់អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋាន ដែលបានអន្តរាគមន៍រៀបចំមណ្ឌលសុវត្ថិភាពទាន់ពេលវេលាជូនប្រជាពលរដ្ឋ ដើម្បីបញ្ជៀសហានិភ័យដែលបង្កឡើងដោយកងទ័ព។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរត្រូវពិនិត្យ និងតាមដានឱ្យបានម៉ត់ចត់រាល់តម្រូវការចាំបាច់ដូចជា ស្បៀង សម្ភារៈប្រើប្រាស់ និងថ្នាំសង្កូវឱ្យបានគ្រប់គ្រាន់សម្រាប់ចែកជូនប្រជាពលរដ្ឋ ហើយក្នុងករណីមានការខ្វះខាតស្នើទៅកាន់រដ្ឋបាលខេត្ត ដើម្បីចាត់ចែងភ្លាមៗជូនប្រជាពលរដ្ឋ។
លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសត្រូវចាត់ឱ្យមានក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីតាមដាន ពិនិត្យ និងសង្គ្រោះបានទាន់ពេលវេលាជូនប្រជាពលរដ្ឋភៀសសឹកដែលស្នាក់នៅមណ្ឌលសុវត្ថិភាព៕












-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន