ព័ត៌មាន
កម្ពុជា ថ្កោលទោសថៃចំពោះមុខទូត ៣៣ប្រទេស និងទីភ្នាក់ងារអង្គការអន្តរជាតិនានា
លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្កោលទោសការវាយប្រហាររបស់ថៃដោយប្រើអាវុធធុនធ្ងន់ រួមមាន រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ យន្តហោះចម្បាំង និងផ្សែងពុលមកលើទីតាំងកម្ពុជាជាច្រើន ដែល បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនា- សម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌជាតិ ដែលត្រូវបានការពារ យ៉ាងដំណំ។

ការថ្កោលទោសនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាស លោកជំទាវ បានដឹកនាំការធ្វើបទបង្ហាញ ស្តីពី ការផ្ទុះឡើងនូវការវាយប្រហារ ដោយអាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតចំនួន៣៣ ប្រទេស និងទីភ្នាក់ងារអង្គការអន្តរជាតិនៅទីក្រុងភ្នំពេញ។ ប្រធាននៃស្ថានតំណាងកម្ពុជានៅបរទេស និង សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ក៏បានចូលរួមស្តាប់បទបង្ហាញនេះ តាមប្រព័ន្ធវីដេអូផងដែរ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានក៏ច្រានចោលនូវការអះអាងបំភាន់ថា កម្ពុជាបានឈ្លានពានប្រទេសថៃ និងបានផ្ដើមការវាយប្រហារ ដោយបាន គូសបញ្ជាក់ថា ការវាយលុកថ្មីៗមកលើកម្ពុជា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន និងស្មារតីនៃសហគមន៍អាស៊ាន។ លោកជំទាវបានលើកឡើង អំពីការប្រើប្រាស់កម្លាំងពីសំណាក់យោធាថៃ ក្នុងការកំណត់ព្រំដែន ដែលធ្វើឲ្យប៉ះពាល់ដល់វឌ្ឍនភាពសំខាន់ៗនៃការបោះបង្គោលព្រំដែនលេខ៥២-៥៩ និង៤២-៤៧ ដែលសម្រេចបានដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា បានរំលឹកឡើងវិញនូវការវិវត្តនៃព្រឹត្តិការណ៍ មុន ឈានដល់ការបើកការវាយលុករបស់ថៃមកលើកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេស ការផ្ទុះមីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលកងកម្លាំងថៃនៅតែបន្តសកម្មភាពរំលោភបំពាន ការបាញ់ប្រហារលើជនស៊ីវិលនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ និងការលែងទទួលស្គាល់សេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដោយប្រទេសថៃ ដោយផ្អែកលើការចោទប្រកាន់មកលើកម្ពុជាអំពីបញ្ហាគ្រាប់មីនថ្មី ដែលគ្មានមូលដ្ឋាន៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន