ព័ត៌មាន
ប្រទេសចិន សន្យាបន្តជួយកម្ពុជាលើវិស័យសកម្មភាពមីនមនុស្សធម៌ រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅចុងក្រោយ “កម្ពុជាគ្មានមីន”
(ហ្សាការតា ឥណ្ឌូណេស៊ី) ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Liang Guotao ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធ នៃក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការកៀរគរធនធានក្នុងសកម្មភាពមីន ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
ក្នុងជំនួបនោះ ក៏មានការចូលរួមផងដែរពី ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ទាន សំណាង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅឥណ្ឌូណេស៊ី និងឯកឧត្តម ហេង សារិទ្ធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអាស៊ាន។
ឯកឧត្តមបណ្ឌិត លី ធុជ បានជម្រាបជូនភាគីចិននូវលទ្ធផលដែលកម្ពុជាទទួលបានក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា និងស្ថានការណ៍វិវឌ្ឍថ្មីៗក្នុងប្រទេសកម្ពុជា ក៏ដូចជាលើវិស័យសកម្មភាពមីន។
ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាសារៈសំខាន់ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។ ដោយកម្ពុជានូវមានតម្រូវការខ្ពស់លើការងារមនុស្សធម៌នេះ ឯកឧត្តមបណ្ឌិត បានស្នើឱ្យរដ្ឋាភិបាលចិនបន្តផ្តល់ជំនួយគាំទ្របន្ថែមទៀតទាំងផ្នែកបណ្តុះបណ្តាល សម្ភារៈ និងថវិកា។
ជាការឆ្លើយតប លោក Liang Guotao បានលើកសរសើរកម្ពុជា ក្នុងភាពជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ភាគីចិនបានសន្យាជួយកម្ពុជាលើវិស័យសកម្មភាពមីនបន្តទៅឆ្នាំខាងមុខទៀតរហូតកម្ពុជាអាចសម្រេចបាននូវគោលដៅចុងក្រោយ។
ជាមួយគ្នានោះ លោក Liang Guotao បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត និងរងរបួសរបស់ប្រជាពលរដ្ឋស៊ីវិល ក្នុងសង្រ្គាមកម្ពុជា-ថៃ ហើយលោកបានអំពាវនាវអោយភាគីបន្តភាពអត់ធ្មត់ និងដោះស្រាយដោយសន្តិវិធី។




-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន