ព័ត៌មាន
ពលរដ្ឋខ្មែរ៩នាក់បានស្លាប់ក្នុងនោះមានទារកម្នាក់ និងរងរបួសជាង៤០នាក់ដោយសារការបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះមានពលរដ្ឋខ្មែរស្លូតត្រង់ចំនួន៩នាក់ហើយបានស្លាប់ ដោយក្នុងនោះមានទារកម្នាក់ផង ខណៈរងរបួសចំនួនជាង៤០នាក់ ដោយសារតែទាហានឈ្លានពានថៃបានបើកការបាញ់ប្រហារយ៉ាងឃោឃៅ និងអមនុស្សធម៌បំផុតនោះ។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានឲ្យដឹងផងដែរថា រហូតដល់រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះបានថ្លែងថា ទាហានឈ្លានពានថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ ជាច្រើនប្រភេទ និងយន្តហោះF-16 បាញ់មកលើជនស៊ីវិលកម្ពុជាយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌ ដោយ បណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជា៩នាក់ស្លាប់ ៤៦នាក់រងរបួសធ្ងន់ស្រាល និងរាប់សែននាក់បានកំពុង រត់ភៀសសឹកគួរឲ្យអាណិតអាសូរនោះ។
ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា បានលើកឡើងផងដែរថា ទង្វើបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ មកលើកម្ពុជាទាំងកម្រោលនេះ មិនត្រឹមតែរំលោភនូវកិច្ចព្រមព្រៀងទាំងឡាយរវាងកម្ពុជា និងថៃប៉ុណ្ណោះទេថែមទាំងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានផងដែរ។ មួយវិញទៀតអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ ក៏បានលើកឡើងផងដែរថា ទង្វើដោយគ្មានទទួលខុសត្រូវរបស់ទាហានឈ្លានពានថៃដាក់មកលើកម្ពុជាប៉ុន្មានថ្ងៃមកនេះ គឺមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃ សណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃនេះដែរ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ឲ្យដឹងផងដែរថា ភាគីថៃបានបន្តរំលោភបំពានដោយធ្វើការបាញ់ប្រហារមកលើកម្ពុជាយ៉ាងព្រៃផ្សៃតាំងពីព្រឹកម៉ោង៥នៅតំបន់មួយចំនួននៃខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ, ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ខណៈមកដល់ពេលរសៀលនេះ ទាហានឈ្លានពានថៃនៅតែបន្តបើកការបាញ់ប្រហារនៅឡើយដោយប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះចម្បាំង គ្រាប់បែកផ្សែងជាដើម។
យ៉ាងណាក៏ដោយលោកជំទាវម៉ាលី សុជាតា បានអះអាងថា វីរៈកងទ័ពកម្ពុជា បានបន្តឈរជើងយ៉ាងរឹងមាំរបស់ខ្លួន ដើម្បីការពារនូវបូរណភាពទឹកដីរបស់កម្ពុជា យ៉ាងអង់អាចបំផុត ហើយមួយវិញទៀតការបាញ់ឆ្លើយតបតចំពោះយោធាកម្ពុជា គឺបាញ់ទៅលើតែមូលដ្ឋានកងទ័ពឈ្លានពានថៃប៉ុណ្ណោះ មិនបាញ់សំដៅប្រហារលើជនស៊ីវិល ដូចភាគីថៃនោះឡើយ៕
អត្ថបទ បាន ចក់






-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន