ព័ត៌មាន
រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ស្បៀងសរុបចំនួន ១៨ ២០០ឃីត សម្រាប់អន្តរាគមន៍ផ្នែកស្បៀងដល់ពលរដ្ឋភៀសសឹក នៅតាមទួលសុវត្ថិភាពនៃខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់
លេខាធិការដ្ឋាននៃគណៈកម្មាធិការ គ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី៨ដល់១០ ខែធ្នូ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ស្បៀងជួយពលរដ្ឋ ភៀសសឹកជាបន្ទាន់ ទៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ស្របតាមការស្នើរបស់ខេត្ត ទាំង ៤នេះ ដែលរួមមាន៖
១.អង្ករ សរុបចំនួន ៤៥៥តោន
២.មី សរុបចំនួន ១៨ ២០០កេស
៣. ត្រីខកំប៉ុង សរុបចំនួន ១៨ ២០០យួរ
៤.ទឹកត្រី សរុបចំនួន ១៨ ២០០យួរ
៥.ទឹកស៊ីអ៊ីវ សរុបចំនួន ១៨ ២០០យួរ
៦.ទឹកបរិសុទ្ធសរុបចំនួន ១៨ ២០០កេស។
តាមរយ:យន្តការប្រព័ន្ធស្បៀងបម្រុងកម្ពុជា រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ស្បៀងជាបន្តបន្ទាប់យ៉ាងទាន់ពេលសម្រាប់ជួយ ដល់ពលរដ្ឋភៀសសឹកដែលតាំងទីលំនៅបណ្តោះអាសន្នតាមទីទួលសុវត្ថិភាពដើម្បីចៀសផុតពីហានិភ័យដោយសារការឈ្លានពានរបស់ភាគីថៃ។ កិច្ចអន្តរាគមន៍នេះត្រូវបានធ្វើឡើងជាបន្ទាន់ ដើម្បីធានាយ៉ាងណារាជរដ្ឋាភិបាលអាចជួយពលរដ្ឋភៀសសឹក ដែលត្រូវការស្បៀងចាំបាច់បានទាន់ពេលនៅគ្រប់ទីកន្លែង។ រាជរដ្ឋាភិបាលបានត្រៀមស្បៀងបានគ្រប់គ្រាន់ធានាយ៉ាងរឹងមាំក្នុងការអន្តរាគមន៍ ជួយពលរដ្ឋភៀសសឹកស្របតាមគោលការណ៍នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា។
គួរបញ្ជាក់ផងដែរថា តាំងពីគ្រាដំបូងនៃការចាប់ផ្តើមមានជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែល បង្កឡើងដោយភាគីថៃ នៅក្នុងជំហានទី១ ពេលដែលថៃឈ្លានពាន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានបញ្ចេញស្បៀងសម្រាប់ជួយពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលក្នុងនោះរួមមាន៖ (១).អង្ករសរុបចំនួន ៣៤៥តោន (២). មីសរុបចំនួន ១៨ ០០០កេស (៣). ត្រីខកំប៉ុងសរុបចំនួន ២៣ ៣០០យួរ (៤). ទឹកត្រីសរុបចំនួន ១៤ ៨០០យួរ (៥).ទឹកស៊ីអ៊ីវសរុបចំនួន ១៤ ៨០០យួរ (៦).ទឹកបរិសុទ្ធសរុបចំនួន ១១ ៨០០កេស។
គោលការណ៍នៃការចាត់ចែងរបស់ ប.ស.ប.ក. គឺប្រកាន់គោលការណ៍កិច្ចសហការដៃគូជាមួយភាគីពាក់ព័ន្ធទាំងក្រសួងស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ទាំងដៃគូឯកជន និងប្រជាជន។គណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជាសេនាធិការផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាគឺជាគណ:-កម្មាធិការអន្តរក្រសួងដែលមានតំណាងក្រសួងស្ថាប័នចូលរួមនិងមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។ ដោយតាំងពីដើមដំបូងនៃការបង្កើត ប.ស.ប.ក. រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរគ្រប់ជ្រុងជ្រោយគឺជាមួយនឹងគោលបំណងជួយប្រជាជនក្រីក្រនិងងាយរងគ្រោះដោយសារគ្រោះធម្មជាតិ និងឬគ្រោះអាសន្ននានា ផ្នែកស្បៀងដើម្បីទ្រទ្រង់ជីវភាពនិងគ្រាប់ពូជដំណាំដើម្បីស្តារដំណាំឡើងវិញក្រោយពីត្រូវបានបំផ្លាញឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមគោលការណ៍កំណត់ប៉ុណ្ណោះទេតែក្នុងការគ្រប់គ្រងចាត់ចែង ប.ស.ប.ក. រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានានូវប្រសិទ្ធភាព និងស័ក្តសិទ្ធភាពខ្ពស់នៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់រដ្ឋ(ដោយធ្វើការបម្រុងស្បៀង និងគ្រាប់ពូជដំណាំជារូបវន្តផង និងជាសាច់ប្រាក់ផង) ហើយក៏ដើម្បីផ្តល់លទ្ធភាពឱ្យដៃគូឯកជនមានឱកាសធុរកិច្ចជាមួយប្រព័ន្ធ-ស្បៀងបម្រុងកម្ពុជាផងដែរ។ ការចូលរួមពីភាគីឯកជនគឺគ្រប់ប្រភេទនៃបម្រុងរបស់ ប.ស.ប.ក. គឺទាំងស្បៀង ទាំងគ្រាប់ពូជស្រូវ និងដំណាំបន្លែ ទាំងសំបកបាវស្រូវ និងសំបកវេចខ្ចប់គ្រាប់ពូជដំណាំ។ ដោយឡែកចំពោះអង្គភាពប្រតិបត្តិវិញគឺនៅថ្នាក់ក្រោមជាតិគ្រប់កំរិត ជាពិសេសឃុំសង្កាត់ដែលជាអ្នកចូលរួមអនុវត្តដែលនៅកៀកបំផុតជាមួយប្រជាពលរដ្ឋ៕




-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច