ព័ត៌មាន
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកកំពឹស ថ្លែងនូវការសប្បាយចិត្ត បន្ទាប់ពីបានបណ្តាញទឹករដ្ឋប្រើប្រាស់
ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅសង្កាត់ព្រែកកំពឹស ថ្លែងនូវការសប្បាយចិត្តឥតឧបមា ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដែលចុះតបណ្តាញទឹកស្អាតដល់ខ្នងផ្ទះ ជាទឹកមានគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដើម្បីលើកកម្ពស់ដល់ការរស់ នៅរបស់ពួកគាត់។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លើកឡើងនៅក្នុងការចុះប្រជុំផ្សព្វផ្សាយ និងតបណ្តាញ ទឹកស្អាត ជូនប្រជាពលរដ្ឋនៅភូមិចំនួន៣ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ នេះថា ពីមុនតំបន់នេះប្រជាពលរដ្ឋមិនមានទឹកស្អាតប្រើប្រាស់ឡើយ ដោយគ្រួសារនីមួយៗប្រើប្រាស់ទឹកអណ្តូង ឬទឹកស្ទឹង មកប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយការប្រើប្រាស់ប្រភពទឹកទាំងនេះ ប្រជាពលរដ្ឋតែងតែជួបបញ្ហាសុខភាព ជារឿយៗ។
ចំណែកការចុះតបណ្តាញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ, ប្រជាពលរដ្ឋទាំងនោះ បានថ្លែងនូវការសប្បាយចិត្តឥតឧបមា ដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានចុះផ្សព្វផ្សាយ និងតបណ្តាញទឹកស្អាតចូលដល់ខ្នងផ្ទះ ដែលជាទឹកមានគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ នេះជាលើកដំបូងហើយ ដែលពួកគាត់ទើបទទួលបានសេវាទឹកស្អាតប្រើប្រាស់ ដើម្បីជីវភាពរស់កាន់តែប្រសើរ។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងfa ជុំវិញ វិស័យទឹកស្អាតនេះ សម្រាប់ទិសដៅរបស់រាជរដ្ឋាភិបាល និងផ្អែកលើយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ បានចាត់ទុកទឹកស្អាតជា វិស័យអាទិភាព ក្នុងនោះសម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានរៀបចំផែនការមេយ៉ាងច្បាស់លាស់ នៃការផ្គត់ផ្គង់នៅទូទាំងរាជធានី ភ្នំពេញ និងមួយផ្នែកទៀតនៅក្រុងតាខ្មៅ ដែលមានសរុបចំនួន ១ ០១២ភូមិ, គិតមកដល់ពេលនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្គត់ផ្គង់ ទឹកទាំងពីរតំបន់នេះបានចំនួន ៩០០ ភូមិរួចហើយ ចំណែកគម្រោងនៅសល់ ចំនួនជាង ១០០ ភូមិទៀត រដ្ឋាករទឹកនឹងខិតខំប្រឹងប្រែង ឱ្យបានចប់ត្រឹមឆ្នាំ២០២៧ ខាងមុខនេះ ជាក់ស្តែងក្នុងខណ្ឌដង្កោនេះ នៅតំបន់គួរស្រូវជាដើម។
សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយលើការងារតបណ្តាញទឹកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងសង្កាត់ព្រែកកំពឹសនេះ មានចំនួន ៣ភូមិ គឺភូមិព្រែកកំពឹស ភូមិព្រែកថ្លឹង និងភូមិក្រាំងស្វាយ មានប្រជាពលសរុបប្រមាណជាង ១ ៣០០ ខ្នងផ្ទះ ក្នុងនោះបានដាក់ពាក្យ តបណ្តាញមានចំនួន ៥៣៥ ខ្នងផ្ទះ ត្រូវប្រមាណ ៤០ ភាគរយ ផ្ទះប្រភេទអាជីវកម្មមាន ២៧ គ្រួសារ, ជីវភាព ៥០០ គ្រួសារ និង ឧបត្ថម្ភធនចំនួន ៨ គ្រួសារ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន