ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្តេជ្ញាបន្តពង្រឹងវិស័យបច្ចេកវិទ្យាឌីជីថល
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាការងារជាមួយ លោក Jean-Pierre MARCELLI នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Française de Développement – AFD) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសការអនុវត្តអនុស្សរណៈ នៃការយោគយល់រវាងស្ថាប័នទាំងពីរដែលបានចុះហត្ថលេខាក្នុងអំឡុងព្រឹត្តិការណ៍វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកនាយក អំពីភាពជោគជ័យនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ទស្សនវិស័យរបស់ក្រសួងក្នុងដំណើរ នៃបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាល និងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។ លើលពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជំរុញឱ្យធុរកិច្ច នៃបណ្តារដ្ឋសមាជិកកិច្ចប្រជុំហ្រ្វង់កូហ្វូនី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច ដែលនឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៦ នៅកម្ពុជា។

ជាការឆ្លើយតប លោកនាយក បានថ្លែងកោតសរសើរចំពោះសមិទ្ធផលថ្មីៗរបស់ក្រសួង ជាពិសេសអបអរសាទរចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលជាថ្នាលមួយទទួលបានភាពជោគជ័យ និងការចាប់អារម្មណ៍ពីសំណាក់ប្រទេសជាច្រើន ព្រមទាំងត្រូវបានប្រទេសមួយចំនួនក្នុងតំបន់យកជាគំរូ និងស្នើសុំយកទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន។ លើសពីនេះ លោកនាយក បានក៏សម្តែងការគាំទ្រ និងបន្តពិភាក្សាជាមួយ ក.ប.ទ. លើគម្រោងនានាដែលបាន និងកំពុងសិក្សារួមគ្នា៕




-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន