ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខយោធិន និងពលរដ្ឋរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាជូនយោធិន និងពលរដ្ឋដែលរងរបួស ដោយសារការឈ្លានពានរបស់កងទ័ពថៃ កំពុងសម្រាកព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ។
សម្រាប់បងប្អូនវីរកងទ័ព ដែលរងរបួស ក្នុងនោះមាននៅមន្ទីរពេទ្យព្រះអង្គឌួង ១នាក់, មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៣នាក់, មន្ទីរពេទ្យព្រះកេតុមាលា ១៦នាក់និងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ ១នាក់ (មានអាការៈស្ពឹកដៃស្ពឹកជើង និងទឹកនោមផ្អែម) ព្រោះជាអ្នកលើកសម្ភារៈនៅគោលដៅមុំ៣ ។
ក្នុងឱកាសលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនកងទ័ព និងពលរដ្ឋមានរបួស ។
ជាមួយនេះ លោកជំទាវបានលើកទឹកចិត្តដល់យោធិនរបួស សូមខិតខំថែរក្សាសុខភាព ខណៈថ្នាក់ដឹកនាំ នៅតែគិតគូរ និងជំរុញដល់ក្រុមគ្រូពេទ្យបន្តមើលថែទាំ រហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនវីរកងទ័ព និងពលរដ្ឋនោះទេ ៕




















-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន