ព័ត៌មាន
អ្នកនាំពាក្យ៖ វីរកងទ័ពកម្ពុជា បន្តឈរជើងយ៉ាងរឹងមាំ និងស្វិតស្វាញបំផុត ដោយមិនខ្លាចញញើតនឹងសត្រូវឈ្លានពានទឹកដីនោះឡើយ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអះអាងថាវីរកងទ័ពកម្ពុជាបានបន្តឈរជើងយ៉ាងរឹងមាំ និងស្វិតស្វាញបំផុត ដោយមិនខ្លាចញញើតចំពោះការគំរាមកំហែង ការសម្លុតរបស់សត្រូវនោះឡើយ ហើយបានផ្តាំទៅបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែជឿជាក់លើរាជរដ្ឋាភិបាល និងជឿជាក់លើកងទ័ពក្នុងកិច្ចការពារនូវបូរណភាពទឹក ទោះក្នុងតម្លៃណាក៏ដោយនោះ។
តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីការឈ្លានពានរបស់ទាហានថៃមកលើដែនអធិបតេយ្យកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថាតាំងពីយប់មករហូត ដល់ពេលនេះទាហានឈ្លានពានថៃបានបន្តបាញ់មកដែលទឹកដីកម្ពុជាយ៉ាងព្រៃផ្សៃ និងកាន់តែសហាវនៅ តំបន់ជាច្រើនស្ថិតនៅក្នុងភូមិសាស្រ្តយោធភូមិភាគីទី៤ និងយោធភូមិភាគទី៥ ដោយប្រើប្រាស់អាវុធធុន ធ្ងន់គ្រប់ប្រភេទ រថក្រោះ កាំភ្លើងយន្ត និងឧស្ម័ន្រពុលជាដើម។ តែទោះបីជាទាហានឈ្លានពានថៃធ្វើការ បាញ់ប្រហារយ៉ាងសន្ធប់យ៉ាងណាក្តី ក៏វីរៈកងទ័ពកម្ពុជាមិនរាថយ និងចុះចាញ់នោះឡើយ ហើយបាន បាញ់ឆ្លើយតបទៅវិញយ៉ាងចាស់ដៃផងដែរ ដើម្បីការពារជាតិ និងបូរណភាពទឹកកម្ពុជា។
បើតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរូបនេះ បានលើកឡើងផងដែរថាទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងចូលទឹកដីកម្ពុជាដោយមិនរើសគោលដៅនោះឡើយ ពោលគឺបានធ្វើការបាញ់ផ្លោងចូលសាលារៀន មន្ទីរពេទ្យ និងលើជនស៊ីវិលស្លូតត្រង់របស់កម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាដើម ខណៈការបាញ់របស់យោធាថៃនេះ គឺជាទង្វើអមនុស្សធម៌បំផុត និងថែមទាំងរំលោភបំពានច្បាប់អន្តរជាតិផងដែរ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត បាញ់ប្រហារសម្លាប់ជនស៊ីវិល កុមារកម្ពុជា និងប្រើប្រាស់អាវុធរំលោភច្បាប់គ្រប់ប្រភេទ រំលោភលើដែនអធិបតេយ្យភាពកម្ពុជានោះ៕អត្ថបទបាន ចក់

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន