ព័ត៌មាន
សហគមន៍ខ្មែរនៅកូរ៉េខាងត្បូងជាង ២ពាន់នាក់ប្រមូលផ្តុំគ្នាធ្វើបាតុកម្មសម្តែងមតិថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា
(កូរ៉េខាងត្បូង)៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្មសម្តែងមតិ នៅទីតាំងចំនួន ២ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃពីសំណាក់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា។
សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានឱ្យដឹថា ទីតាំងសម្តែងមតិថ្កោលទោសទាំង ២កន្លែងនោះ ទី១ នៅទីក្រុងសេអ៊ូល ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ៣០០នាក់ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹក នៅស្ថានីយ៍រថភ្លើង Noksapyeong និងបានធ្វើការដង្ហែក្បួនចំងាយ ៧០០ម៉ែត្រ និងឈប់នៅចំងាយ៥០០ម៉ែត្រពីស្ថានទូតថៃ។ ជាមួយគ្នានោះ ក៏មានតំណាង ៥នាក់បាននាំយកញត្តិទៅដាក់នៅស្ថានទូតថៃផងដែរ។ ចំណែកទីតាំងទី២ នៅទីក្រុងក្វាងជូធំ ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ២ ០០០នាក់ បានចាប់ផ្តើមនៅម៉ោង១១ព្រឹកដល់ម៉ោង ២ និង៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ។
សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នាទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូងចំនួនប្រមាណជិត ៦០០នាក់ ក៏បានប្រមូលផ្តុំគ្នានៅនៅទីក្រុងអាសាន ទីក្រុងក្វាងជូតូច និងនៅទីក្រុងក្វាងជូធំ ដើម្បីសម្តែងមតិថ្កោលទោសថៃដែលបានបើកការវាយប្រហារដ៏កំរោល រំលោភបំពានយ៉ាងសាហាវឃោរឃៅលើដែនអធិបតេយ្យភាពកម្ពុជា៕














-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន