ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឱ្យកាយរិទ្ធនារីកម្ពុជាទាំងអស់បំផុសសមាជិកទាំងអស់ដាំបន្លែនៅតាមសាលារៀនឬដីសហគមន៍ដើម្បីចូលរួមគាំទ្រដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមមិត្តកាយរិទ្ធនារីកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ដើម្បីឱ្យកាយរិទ្ធនារីកម្ពុជាទាំងអស់បំផុសសមាជិកទាំងអស់ដាំបន្លែនៅតាមសាលារៀន ដើម្បីចូលរួមគាំទ្រដល់វីរកងទ័ពជួរមុខ។
លោកជំទាវបណ្ឌិត បានសរសេរថា ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរនាងខ្ញុំបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់បំផុសបំផុលសមាជិកសមាជិកាទាំងអស់ចាប់ផ្ដើមដាំបន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ដើម្បីទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភាសឹក និងវីរកងទ័ពជួរមុខ។
លោកជំទាវបណ្ឌិតបានសរសេរថា៖«សូមដាំបន្លែណាដែលឆាប់បានទទួលផល។ ចាប់ផ្តើមពីតូច តែនាងខ្ញុំចង់ឱ្យសិស្សសាលារបស់យើងមានការចូលរួមក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរកងទ័ពយើង»៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន