ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ដឹកនាំយោធិនអ្នកសិល្បៈ សិស្សិនិស្សិត និងកីឡាករចូលរួមបរិច្ចាគឈាម ជូនដល់វីរកងទ័ពជួរមុខ
តបតាមការអំពាវនាវរបស់លោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ស្ត្រីទីមួយនៃកម្ពុជា និងដោយមានការអនុញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងស្មារតីរួបរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំនាយទាហាន នាយទាហានរង សិស្សនិស្សិតនៃវិទ្យាស្ថានសុខាភិបាល សិល្បៈករ សិល្បៈការិនី និងកីឡាករ កីឡាការិនី ដែលបានស្ម័គ្រចិត្ត ចំនួន ១០០០នាក់ ចូលរួមបរិច្ចាគឈាមជូនដល់វិរកងទ័ពជួរមុខ ដែលបានលះបង់យ៉ាងធំធេង នូវសាច់ស្រស់ឈាមស្រស់ការពារបុព្វហេតុជាតិ មាតុភូមិ ពីសត្រូវឈ្លានពាន។
លោកជំទាវ នាយឧត្តមសេនីយ៍ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់កងទ័ពទាំងអស់នៅទូទាំងប្រទេស។
ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារិនី បានលើកឡើងថា ការបរិច្ចាគឈាមរបស់ប្អូនខ្មែរនាពេលនេះ គឺជាការដឹងគុណដ៏ធំធេងដល់វីរភាពរបស់វីរកងទ័ពជួរមុខរបស់ខ្មែរយើង ដែលបានកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហានបំផុតក្នុងកិច្ចការពារជាតិ ពីការឈ្លានពានរបស់ទាហានសៀម។ លោកជំទាវបានបន្ថែមថា ព្រឹត្តិការណ៍នេះ គឺពោពេញទៅដោយអត្ថន័យ ដើម្បីលើកទឹកចិត្ត រួមគ្នានិងថ្លែងនូវការកោតសរសើរចំពោះការលះបង់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារពីការរំលោភបំពានពីពួកចោរឈ្លានពាន។
សូមបញ្ជាក់ថា ចលនាបរិច្ចាគឈាមនេះ គឺបានធ្វើឡើងនៅ សាលប្រជុំវិទ្យាស្ថាន វិទ្យាសាស្រ្ត សុខាភិបាលនៃកងយោធពលខេមភូមិន្ទ ដែលស្ថិតនៅផ្លូវជាតិលេខ៣ ហួសកងពលតូចលេខ៧០៕ អត្ថបទ៖ បាន ចក់











-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន