ព័ត៌មាន
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ៤:៣០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់។
– ម៉ោង ៤:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នារ។
– ម៉ោង ៥:៤០នាទី យោធាថៃបានចល័តរថក្រោះនៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោងចូលភូមិ សាស្ត្រប្រាសាទតាមាន់ធំ។
– ម៉ោង ៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។
– ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របី។
– ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោងតំបន់ប្រជា ពលរដ្ឋស៊ីវិល។
– ម៉ោង ៨:៤០នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រប្រាសាទតាក្របី។
– ម៉ោង ៩:១៨នាទី យោធាថៃចាប់ផ្តើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
– ម៉ោង ១០:០៨នាទី និងម៉ោង ១០:១១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ ២គ្រាប់ ក្បែរជំរំជនភៀសសឹក នៅភូមិសាស្ត្រស្ពានអូរជីក នៃព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។
– ស្ថានការណ៍នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង ៤:៣០នាទីព្រឹក រហូតដល់ម៉ោង ១៧:៤០នាទីនេះ យោធាថៃបានបើក ការវាយប្រហារមកលើកងកម្លាំងកម្ពុជានៅភូមិសាស្ត្រក្នុងយោធភូមិ ភាគទី៤ រួមមាន៖ ថ្មដូន, ប្រាសាទតាមាន់ធំ, ជប់គគីរ, តាថាវ, តំបន់អានសេះ, គោល៨, បុស្សុស្បូវ-ជាំតែ, ភ្នំខ្មោច, ប្រាសាទតាក្របី, ប្រាសាទខ្នារ, អូរស្មាច់, ជប់អង្គុញ, ដំណាក់ស្តេច, ថ្មឆ័ត្រ និងប្រាសាទព្រះវិហារ រហូតមកដល់ពេលនេះមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនៅនៅឡើយទេ ប៉ុន្តែកងកម្លាំងរបស់យើង បន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន