ព័ត៌មាន
ក្រៅពីការឈ្លានពានប្រដាប់អាវុធគ្រប់ប្រភេទ ថៃកំពុងប្រើសង្គ្រាមចិត្តសាស្រ្ដវាយប្រហារមកលើកម្ពុជា
ក្រៅពីសង្គ្រាមឈា្លនពានប្រដាប់អាវុធគ្រប់ប្រភេទមកលើដែនអធិបតេយ្យភាពកម្ពុជា ដោយយោធាថៃ បច្ចុប្បន្នពួកគេក៏កំពុងប្រើប្រាស់សង្គ្រាមចិត្តសាស្រ្ដ ធ្វើការវាយប្រហារមកលើកម្ពុជាបន្ថែមទៀត តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពសមរភូមិមុខ និងព័ត៌កងទ័ព ដោយបានចែកចាយនៅលើបណ្ដាញសង្គម និងគេហទំព័រព័ត៌មានផ្លូវការរបស់ពួកគេ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះថា ថៃកំពុងធ្វើសង្គ្រាមពីរក្នុងពេលតែមួយ គឺសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមចិត្តសាស្ត្រ ឈ្លានពានកម្ពុជា តែទោះជាបែបនេះក្តីប្រជាពលរដ្ឋខ្មែរមិនបានធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមចិត្តសាស្ត្ររបស់ថៃឡើយ ពីព្រោះពលរដ្ឋកម្ពុជាបានយល់ច្បាស់អំពីល្បិចកលរបស់ពួកគេបានយ៉ាងច្បាស់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពី ការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើកម្ពុជាប៉ុណ្ណោះ។
សូមពញ្ជាក់ថាមកទល់ពេលនេះ ភាគីថៃ បន្តប្រើប្រាស់បណ្ដាញសង្គម និងគេហទំព័រផ្លូវការនានារបស់ពួកគេធ្វើការផ្សព្វផ្សាយ ចោទប្រកាន់ លាបពណ៌មកលើកងទ័ពកម្ពុជាលើមាតិកាផ្សេងៗជាច្រើន ខណៈកម្ពុជាបានចេញឆ្លើយតប និងបកស្រាយភ្លាមៗដោយបានទាត់ចោលរាល់ខ្លឹមសារដែលបានចុះផ្សាយ ប្រឌិត ក្លែងក្លាយរបស់ភាគីថៃមកលើកម្ពុជា៕











-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
កីឡា7 days agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ