ព័ត៌មាន
អ្នកនាំពាក្យ៖ ពលរដ្ឋខ្មែរ១៧នាក់ហើយបានស្លាប់ ខណៈ៧៧នាក់រងរបួសដោយសារគ្រាប់ផ្លោងរបស់ទាហានឈ្លានពានថៃ
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា មកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ មានជនស៊ីវិលស្លូតត្រង់កម្ពុជាចំនួន១៧នាក់ហើយបានបាត់បង់ជី វិត និង៧៧នាក់បានរងរបួស ខណៈជាងបួនសែននាក់បានកំពុងរត់ភៀសសឹកពីការឈ្លានពានរបស់ថៃ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ពេលនេះ ទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងដោយអាវុធធុនធ្ងន់ និងប្រើ យន្តហោះចម្ងាំង F-16 ដ្រូន និងគ្រាប់បែកផ្សែងចូលផ្ទះប្រជាពលរដ្ឋស៊ីវិល នៅភូមិព្រៃចាន់, ជោគជ័យ នៅស្រុកអូរជ្រៅ និងភូមិករពលរដ្ឋមួយចំនួនទៀតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួមទាំងបាញ់ផ្លោងយ៉ាងកំរោលជាច្រើនកន្លែងទៀតនៅភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥កម្ពុជា។
លោកជំទាវម៉ាលី សុជាតា បានលើកឡើងជាថ្មីម្តងទៀតផងដែរថា ការប្រើប្រាស់យន្តហោះចម្ងាំងF-16 ដ្រូនពាំគ្រាប់ អាវុធធុនធ្ងន់គ្រប់ប្រភេទ និងផ្សែងពុល និងការដាក់ពង្រាយទាហានរបស់ខ្លួនយ៉ាង ច្រើនលើសលប់ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជានោះ គឺជាការរំលោភបំពានយ៉ាងច្បាស់ក្រលែតចំពោះធម្ម នុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិជាដើម។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា ក៏បានបន្តអំពាវនាវឲ្យទាហានឈ្លានពានថៃបញ្ឈប់ជាបន្ទាន់ បាញ់ផ្លោងមកលើជនស៊ីវិលកម្ពុជា បាញ់ផ្លោងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបូរាណខ្មែរជាបន្ទាន់ផងដែរ ហើយទាមទារឲ្យភាគីថៃទទួលខុសត្រូវចំពោះឧក្រិដ្ឋ កម្មសង្រ្គាមដែលបង្ករឡើងដោយទាហានថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបន្តអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់ សម្ពាធ និងថ្កោលទោសចំពោះទង្វើឈ្លានពានរបស់ទាហានថៃនេះផងដែរ៕អត្ថបទ បាន ចក់

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន