ព័ត៌មាន
សេវាសាធារណៈខេត្ត បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងកោះកុង បើកឡើងវិញមួយចំនួន
ក្រសួងមហាផ្ទៃ នៅរសៀលនេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបង្ហាញ ពីការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋានតាម របាយការណ៍បឋម៖
– ខេត្ត បន្ទាយមានជ័យ មានសាលារៀន ៣២១កន្លែង (រដ្ឋ២៣៧ ឯកជន៨៤) មន្ទីរពេទ្យ/មណ្ឌលសុខភាព ៧កន្លែង និងរដ្ឋបាលនៅថ្នាក់ឃុំ-សង្កាត់ មួយចំនួនបន្តបិទផ្អាក ខណៈសាលារៀន ៩កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៥កន្លែង និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក បានដំណើរការឡើងវិញ។
– ចំណែក ខេត្តព្រះវិហារ មានសាលារៀន ៦១កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤កន្លែង នៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និងឃុំចំនួន៦ បានដំណើរការឡើងវិញ។
– ខេត្តឧត្តរមានជ័យ មានសាលារៀន ២១៨កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤កន្លែង រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ១កន្លែង បានបន្តបិទផ្អាក ខណៈសាលារៀន៤២កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព ៤កន្លែង រដ្ឋបាលស្រុក៣ អង្គភាពកងកម្លាំងមានសមត្ថកិច្ច១០ រដ្ឋបាលឃុំ១៥ និងប៉ុស្តិ៍នគរបាល រដ្ឋបាល ២៣កន្លែង បានដំណើរការឡើងវិញ។
– ចំពោះ ខេត្តកោះកុង មានសាលារៀន ៥១កន្លែងបានបើកដំណើរការឡើងវិញ ក្នុងចំណោមសាលារៀន៦៦កន្លែង ដែលបានបិទផ្អាក។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញ ជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង ១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង