ព័ត៌មាន
អ្នកនាំពាក្យ៖ ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់
តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាពកម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលខិតខំស្វែងរកមកយ៉ាងលំបាក។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្ពុជាតែងតែតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតមួយ ហើយគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ គោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥ រួមទាំងកិច្ចព្រមព្រៀងនានាដែលបានធ្វើកាលពីពេលកន្លងទៅ និងជានិច្ចកាលប្រកាន់គោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី។
ឯកឧត្តមបានបន្តថា តាមរយៈនយោបាយការទូតដ៏សកម្ម ត្រឹមត្រូវ និងសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា បណ្តាប្រទេសជាមិត្តជាពិសេសប្រទេសមហាអំណាចបានចាប់អារម្មណ៍មកលើស្ថានការណ៍ព្រំដែនកម្ពុជាថៃហើយបានជួយជ្រោមជ្រែងដើម្បីឈានដល់បទឈប់បាញ់ចំនួនពីរលើក។ លើកទី១ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមពីឯកឧត្តម Donald J.Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងការសម្របសម្រួលពីឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន រហូតឈានដល់ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរ ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ ២០២៥ និងបទឈប់បាញ់លើកទី២ កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ តាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូចមែនតែមានថ្នាក់ដឹកនាំស្រឡាញ់សន្តិភាព និងចង់ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងមានប្រជាជនចេះរួមសាមគ្គីគ្នាយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ នេះគឺជាហេតុផលដែលសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងគ្រប់បែបយ៉ាងដើម្បីបុព្វហេតុដ៏ត្រឹមត្រូវរបស់កម្ពុជា ហើយនេះគឺជាកត្តាធានាយ៉ាងកក់ក្តៅក្នុងជំហានឆ្ពោះទៅការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយសន្តិវិធីនិងដោយយុត្តិធម៌ ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន16 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន