ព័ត៌មាន
វាគ្មិនជំនាញជាសហគ្រិនចែករំលែកចំណេះដឹងលើយុទ្ធសាស្រ្តកាត់បន្ថយថ្លៃដើម និងការចំណាយខ្ជះខ្ជាយ
វាគ្មិនជំនាញដែលទទួលជោគជ័យក្នុងអាជីវកម្ម ធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍លើយុទ្ធសាស្រ្តកាត់បន្ថយថ្លៃដើម និង លុបបំបាត់ការចំណាយដែលខ្ជះខ្ជាយ ដើម្បីបង្កើននូវប្រាក់ចំណេញ និងភាពប្រកួតប្រជែងលើទីផ្សារ ជូនដល់សហគ្រិនក្នុងស្រុក។
លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ យុទ្ធសាស្រ្តរៀបចំថ្លៃដើម និងការពង្រីកទីផ្សារតាមប្រព័ន្ធអនឡាញប្រកបដោយគុណភាពខ្ពស់នេះថា ការធ្វើអាជីវកម្មដោយជោគជ័យ មានកត្តាជាច្រើនដែលសហគ្រិនត្រូវស្វែងយល់បន្ថែម ដើម្បីជំរុញកាត់បន្ថយថ្លៃដើមប្រកបដោយប្រសិទ្ធភាព និងការលុបបំបាត់ ការចំណាយដែលខ្ជះខ្ជាយ (ចំណាយឥតប្រយោជន៍) ដោយមិនប៉ះពាល់ដល់គុណភាពផលិតផល ឬសេវាកម្ម ដើម្បីបង្កើនប្រាក់ ចំណេញ និងភាពប្រកួតប្រជែងក្នុងទីផ្សារ។
លោកជំទាវ បន្តថា ជុំវិញការកាត់បន្ថយថ្លៃដើមនេះ មានយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដើម្បីជួយសម្រួលដល់ប្រតិបត្តិការ អាជីវកម្ម និងពាណិជ្ជកម្មរួមមាន៖ ការគ្រប់គ្រងស្តុក និងខ្សែចង្វាក់ផ្គត់ផ្គង់, កុម្ម៉ង់ទិញវត្ថុធាតុដើម ឬទំនិញចូលស្តុកតែក្នុងបរិមាណ ដែលត្រូវការប្រើប្រាស់ជាក់ស្តែង ដើម្បីកាត់បន្ថយថ្លៃជួលឃ្លាំង ការខូចខាតទំនិញ និងការកប់ដើមទុន។ កាត់បន្ថយការងារធ្វើដោយដៃ, ប្រើប្រាស់ឧបករណ៍ទីផ្សារឌីជីថល, ការបង្កើនផលិតភាពបុគ្គលិក និងការគ្រប់គ្រងការចំណាយប្រតិបត្តិការប្រចាំថ្ងៃ តាមរយៈការពិនិត្យ មើលការចំណាយប្រចាំខែ និងការសន្សំសំចៃថាមពល ថ្លៃទឹក និងការិយាល័យជាដើម ប្រសិនបើអាចធ្វើទៅបាន។
ចំណែកឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា ថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់ សហគ្រិនក្នុងស្រុក បញ្ហានេះបើយើងមិនមានសហគ្រិនច្រើន កម្លាំងផលិតក៏ស្ថិតនៅក្នុងទំហំតូច ហើយជាងនេះទៀតអ្វីដែល សហគ្រិនតែងតែជួបបញ្ហា គឺថ្លៃដើមផលិតខ្ពស់ បញ្ហានេះដោយសារការលក់ចេញបានតិច។ ឧកញ៉ាបណ្ឌិតក៏បានលើកឡើង ប្រទេស ដែលជឿនលឿនមួយចំនួនដូចជា ប្រទេសជប៉ុនជាដើម គឺប្រជាពលរដ្ឋគេ គាំទ្រនូវផលិតផលប្រទេសគេ។ ជុំវិញបញ្ហានេះ ឧកញ៉ា បណ្ឌិតក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ សូមបន្តគាំទ្រផលិតផលខ្មែរ ចំណែកអ្នកផលិតក៏ត្រូវមានបេះដូងជាមួយអ្នកប្រើប្រាស់ ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលជាតិ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លា។
ជុំវិញការកាត់បន្ថយថ្លៃដើម និងការលុបបំបាត់ការចំណាយខ្ជះខ្ជាយ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បាន ដាក់ចេញ «ស៥» ក្នុងវិធីសាស្ត្រផលិតភាពរួមមាន៖ សម្រិតសម្រាំង: ញែក និងយកចេញនូវរបស់របរ ឬសម្ភារៈដែលមិនចាំបាច់ ឬមិន សូវប្រើប្រាស់ចេញពីកន្លែងធ្វើការ។ សណ្តាប់ធ្នាប់: រៀបចំសម្ភារៈ និងឧបករណ៍ដែលចាំបាច់ឱ្យមានរបៀប ងាយស្រួលមើល និងងាយ ស្រួលយកប្រើ។ សម្អាត: សម្អាតកន្លែងធ្វើការ ម៉ាស៊ីន និងបរិក្ខារជាប្រចាំ ដើម្បីរក្សាបរិស្ថានស្អាត និងសុវត្ថិភាព។ ស្តង់ដារ: កំណត់ នីតិវិធី និងបទដ្ឋានច្បាស់លាស់សម្រាប់អនុវត្ត «ស៣» ដំបូងឱ្យបានឯកភាពគ្នា។ ស្ថិតស្ថេរ: រក្សាការអនុវត្តឱ្យបានជាប់លាប់ និងក្លាយ ជាទម្លាប់ ឬវប្បធម៌ការងារប្រចាំថ្ងៃ។ គោលបំណង និងការគាំទ្ររបស់ក្រសួងគឺដើម្បីពង្រឹងភាពប្រកួតប្រជែង និងការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ ដើម្បីលើកទឹកចិត្តដល់អាជីវកម្មនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន7 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន7 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន7 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន7 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន7 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា