ព័ត៌មាន
កម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ បានជួបប្រជុំតាមអនឡាញជាមួយ លោកជំទាវ Eunice M. Tembo Luambia ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍នៃប្រទេសហ្សំប៊ីប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងជាប្រធានកិច្ចប្រជុំលើកទី២៣ នៃរដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) រួមជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU)។
តាងនាមឱ្យ សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្ដម បានសម្តែងការអបអរសាទរចំពោះការចូលកាន់តំណែងជាប្រធានអនុសញ្ញា និងបានបញ្ជាក់ជាថ្មីនូវទំនុកចិត្តពេញលេញចំពោះភាពជាអ្នកដឹកនាំ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សាសុចរិតភាពមនុស្សធម៌នៃអនុសញ្ញា។
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានសង្កត់ធ្ងន់លើការអនុលោមភាពតាមអនុសញ្ញាយូរអង្វែងរបស់កម្ពុជា និងការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជាចំពោះសកម្មភាពមីនសកល ខណៈពេលដែលបានគូសបញ្ជាក់ថា អនុសញ្ញានេះត្រូវតែនៅតែជាឧបករណ៍មនុស្សធម៌។
ឯកឧត្ដមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាណាមួយតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្ដម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសិទ្ធិអំណាច ភាពជឿជាក់ និងភាពសុចរិតនៃអនុសញ្ញា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងពិភពលោកដែលគ្មានមីន ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវភាពជោគជ័យនៃអាណត្តិប្រធានអនុសញ្ញាអូតាវ៉ារបស់ប្រទេសហ្សំប៊ី។


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន14 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន