ព័ត៌មាន
សហគមន៍អន្តរជាតិ ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា គ្រប់កាលៈទេសៈ
សហគមន៍អន្តរជាតិឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈទាំងនយោបាយការទូត ទាំងការផ្តល់ជំនួយជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ប៉ែន បូណា បានថ្លែថា ចាប់តាំងពីកម្ពុជាបានទទួលរងគ្រោះដោយសារការឈ្លានពានពីប្រទេសថៃមក បណ្ដាសហគមន៍អន្តរជាតិ និងប្រទេសជាមិត្តជាច្រើនបាន ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងគ្រប់កាលៈទេសៈ, ជាក់ស្ដែង នៅ ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៦ បានផ្តល់ជំនួយឥសសំណងជាទឹកប្រាក់ចំនួន ១១.៣ លានដុល្លារសម្រាប់ការអនុវត្តគម្រោងសមាហរណកម្មបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារគ្រាប់មីន (ដំណាក់កាលទី៣) និងទឹកប្រាក់ ៧.៦ លានដុល្លារ ផ្សេងទៀតសម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្គែនកុងតឺន័រនៅចំណតកុងតឺន័រថ្មី នៃកំពង់ផែក្រុងព្រះសីហនុ។ កៅពីនេះ កាលពីអំឡុងខែសីហាឆ្នាំ ២០២៥ កន្លងទៅ ជប៉ុនក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណជា ១.៨ លានដុល្លារតាមរយៈអង្គការ IOM និង UNICEF ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់សម្រាប់ជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជាថៃដែរផងដែរ។
ចំណែក សហរដ្ឋអាម៉េរិកវិញ ក្រៅពីបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ ក៏បានប្រកាសផ្តល់ជំនួយចំនួន ១៥ លានដុល្លារសម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និងទឹកប្រាក់ ១០លានដុល្លារផ្សេងទៀតសម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
រីឯ សាធារណរដ្ឋប្រជាមានិតចិនក៏ ក្រៅពីផ្តល់ការគាំទ្រដល់អាទិភាពជាបន្ទាន់លើការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពចីរកាល ចិនបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹកក្នុងប្រទេសកម្ពុជា និងបានប្រកាសត្រៀមខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់តម្រូវការចិញ្ចឹមជីវិតរបស់ជនភៀសសឹកនៅតាមតំបន់ព្រំដែនដែលរង់ផលប៉ះពាល់។ ជាមួយគ្នានេះ សាធារណរដ្ឋស៊ែប៊ីក៏បានផ្តល់ជំនួយមនុស្សធម៌ ៥០ម៉ឺនដុល្លារអាម៉េរិកសម្រាប់ជួយប្រជាជនភៀសសឹកកម្ពុជាដែរ។
ក្រៅពីនោះនៅមានប្រទេសជាមិត្តជាច្រើនទៀត រួមទាំងដៃគូអភិវឌ្ឍន៍របស់កម្ពុជាក៏បានបផ្តល់ជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានា ព្រមទាំងបានចេញសារអបអរសាទរចំពោះការសម្រេចបានបទឈប់បាញ់ដោយក្តីរំពឹងថា ភាគីទាំងពីរ(កម្ពុជាថៃ) នឹងសម្រេចបាននូវការស្តារសន្តិភាពឡើងវិញ និងរក្សាសន្តិភាពនោះឱ្យបានយូរអង្វែងសម្រាប់ជាប្រយោជន៍របស់ប្រជាជនទាំងពីរក៏ដូចជាសម្រាប់ស្ថិរភាពក្នុងតំបន់ទាំងមូល។ ទាំងអស់នេះបានសបញ្ជាក់ឱ្យឃើញថា សហគមន៍អន្តរជាតិឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈទាំងនយោបាយការទូត ទាំងការផ្តល់ជំនួយជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក។
តាមរយៈសារទៅកាន់ប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ចិន ធនាគារអភិវឌ្ឍន៍អាស៊ី និងបណ្តាប្រទេសជាមិត្ត ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានជួយជាសម្ភារៈនិងហិរញ្ញប្បទានដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។ សម្តេចបវរធិបតីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ និងជំនួយពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដើម្បីស្តារឡើងវិញឱ្យបានឆាប់បំផុតទាំងជីវភាពរស់នៅរបស់បងប្អូនភៀសសឹកក្រោយពេលវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក៏ដូចជាហេដ្ឋរចនាសម្ព័ន្ធដែលបានរងការបំផ្លិចបំផ្លាញដោយគ្រាប់បែករបស់ទាហានថៃ៕
-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS7 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា