ព័ត៌មាន
សុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត! ក្រុមការងារអង្គភាពស៊ីម៉ាក់ និងក្រុមការងារចម្រុះក្រុងសំរោង ចុះពិនិត្យ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងតំបន់រងការបាញ់ប្លោងដោយថៃឈ្លានពាន
ក្រុមការងារអង្គភាពស៊ីម៉ាក់ (CMAC) និងក្រុមការងារចម្រុះក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ លោក ប៊ុត វ៉ាន់ដេត អភិបាលរងក្រុង និងជាប្រធានលេខាធិការគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះពិនិត្យ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងតំបន់រងការបាញ់ប្លោង។
គោលបំណងនៃការចុះបេសកកម្ម ក្រុមការងារបានចុះពិនិត្យផ្ទាល់លើទីតាំងដែលមានការបាញ់ប្លោងពីសំណាក់យោធាឈ្លានពាន ដែលបន្សល់ទុកនូវរណ្ដៅគ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (UXO)។ កិច្ចការងារនេះគឺដើម្បី ស្វែងរក និងកំណត់សញ្ញាសម្គាល់៖ រកឱ្យឃើញនូវរណ្ដៅគ្រាប់ផ្ទុះ និងគ្រាប់មិនទាន់ផ្ទុះដែលបង្កប់ក្នុងដី។ បោសសម្អាតឱ្យអស់៖ ធានាថាទីតាំងលំនៅដ្ឋាន ជាអាទិ៍ភាពរបស់បងប្អូនគ្មានគ្រោះថ្នាក់។ ធានាសុវត្ថិភាពមុនត្រឡប់មកវិញ៖ ធានាឱ្យបាន ១០០% នូវសុវត្ថិភាព មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋត្រឡប់មករស់នៅជាប្រក្រតីវិញ។
សារអប់រំ និងវិធានការការពារខ្លួនសម្រាប់បងប្អូនប្រជាពលរដ្ឋ៖ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលក្រុងសំរោង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមអនុវត្តវិធានការដូចខាងក្រោម៖
កុំប៉ះពាល់៖ ប្រសិនបើបងប្អូនឃើញវត្ថុចម្លែក រូបរាងដូចគ្រាប់កាំភ្លើង ឬយុទ្ធភ័ណ្ឌផ្សេងៗ សូមកុំប៉ះពាល់ កុំដំ កុំដុត ឬកុំរំកិលវាឱ្យសោះ។
ដាក់សញ្ញាសម្គាល់៖ សូមដាក់សញ្ញាសម្គាល់នៅក្បែរនោះ (ដូចជាចងក្រណាត់ក្រហម ឬដាក់មែកឈើ) ដើម្បីឱ្យអ្នកដទៃបានដឹង និងជៀសឆ្ងាយ។
រាយការណ៍បន្ទាន់៖ សូមផ្តល់ព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាល ឬក្រុមការងារស៊ីម៉ាក់ដែលនៅជិតបំផុត ឬតាមរយៈលេខទូរស័ព្ទ 088 8 65 9068/ 086 65 90 68 / 011 65 90 68
កុំចូលតំបន់ហាមឃាត់៖ មេត្តាកុំចូលទៅក្នុងតំបន់ដែលក្រុមជំនាញមិនទាន់បានត្រួតពិនិត្យរួចរាល់ ឬតំបន់ដែលមានសញ្ញាព្រមានគ្រោះថ្នាក់។
រដ្ឋបាលក្រុងសំរោង និងក្រុមការងារស៊ីម៉ាក់ ប្តេជ្ញានឹងខិតខំបំពេញភារកិច្ចនេះឱ្យបានឆាប់រហ័សបំផុត ដើម្បីផ្តល់នូវភាពកក់ក្តៅ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង៕













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន13 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន