ព័ត៌មាន
ទេសចរអន្តរជាតិជាប់ចិត្តនឹងប្រទេសកម្ពុជា និងសន្យាជួយផ្សព្វផ្សាយទៅកាន់ពិភពលោក
ក្នុងអំឡុងចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ជាការកត់សម្គាល់ គឺមានភ្ញៀវទេសចរអន្តរជាតិជា ច្រើនបាននាំគ្នាមកទស្សនាកម្ពុជា ហើយបើតាមភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរត្រឡប់ទៅប្រទេសគេវិញបានថ្លែងថា កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់នូវក្តីរីករាយសប្បាយជាងគេ មានគោលដៅទេសចរណ៍សម្រាប់ដើរកម្សាន្តច្រើនកន្លែង មានភាពទាក់ទាញ និងមានសន្តិសុខ សុខសុវត្ថិភាព ទោះមានបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ។
ទេសចរអន្តរជាតិ ដែលបានចេញដំណើរទៅប្រទេសគេវិញ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោបានថ្លែងប្រាប់BTV នៅក្នុងថ្ងៃទី១៣ ខែមករានេះថា អំឡុងពេលស្នាក់នៅ ដើរកម្សាន្តទេសចរណ៍នៅកម្ពុជា អស់រយៈពេលជាច្រើនថ្ងៃមកនេះ គ្រប់ភ្ញៀវទេសចរអន្តរជាតិ បានទទួលបទពិសោធន៍ ចំណេះដឹងល្អៗជាច្រើនមិនអាចភ្លេចបាន ជាពិសេស ប្រជាជនកម្ពុជា ផ្តល់ស្នាមញញឹមរាក់ទាក់ នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ នៅតាមបណ្តាខេត្ត រាជ ធានី ផ្តល់ភាពកក់ក្តៅ មានសុវត្ថិភាព ហើយភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះ នឹងនិយាយអំពីបទពិ សោធន៍ នៃការដើរទស្សនាកម្ពុជា ប្រាប់ទៅទេសចរផ្សេងៗទៀតនៅក្នុងប្រទេសគេ ដើម្បីឲ្យមកទស្សនា កម្ពុជាផងដែរ។
តាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ ទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត១លាន៩សែននាក់ ក្នុងនោះនៅក្នុងខែធ្នូ ចុងក្រោយនេះ ទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត១៤ម៉ឺននាក់ ហើយភ្ញៀវទេសចរអន្តរជាតិ បន្តមានកំណើនជាបន្តបន្ទាប់រហូតមកដល់ខែមករា ដើមឆ្នាំ២០២៦នេះ។
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងដែរថា សម្រាប់គោលដៅទេសចរណ៍រាជធានីភ្នំពេញ ជាទូទៅភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនរៀបចំផែនការស្នាក់នៅដើរកម្សាន្តរយៈពេល២ទៅ៣ថ្ងៃ ដើម្បីអញ្ជើញទៅព្រះបរមរាជវាំង វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្មើជើងចតុមុខ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជិះទូកកម្សាន្តពេលរាត្រី ការដើរទស្សនាតាមផ្សារ និងមើលប្រពៃណីការរស់នៅរបស់ប្រជាជននៅក្នុងរាជធានីជាដើម៕ អត្ថបទ៖ ស៊ុម សុខជា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន12 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន