ព័ត៌មាន
តំណាងរាស្រ្តមណ្ឌលខេត្តកំពត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនជូនដល់ក្រុមគ្រួសារវីរកងទ័ព
លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលឈរជើងនៅសមរភូមិការពារព្រំដែនកម្ពុជា-ថៃ ចំនួន ៧៧គ្រួសារ ស្ថិតនៅសាលប្រជុំធំសាលាស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឱកាសនោះ លោកជំទាវ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមតាមព្រំដែនពីការឈ្លានពានរបស់កងទ័ពសៀម។
ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក សៅ សំបូរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក លោក អ៊ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ លោក លោកស្រីអភិបាលរងស្រុកលោកនាយករដ្ឋបាលស្ដីទី លោក លោកស្រីប្រធានការិយាល័យអង្គភាពជំនាញទាំង១៣ លោកមេបញ្ជាការទាំង ៣ប្រភេទនិងលោក លោកស្រីមេឃុំទាំង ១៣ឃុំ ក្នុងស្រុកទឹកឈូ។
សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដែលត្រូវបានប្រគល់ជូន រួមមាន៖ មួយគ្រួសារទទួលបានអង្ករ ៤០គីឡូក្រាម គ្រឿងឧបភោគបរិភោគ ១កញ្ចប់ និងថវិកាចំនួន ២០ម៉ឺនរៀល សរុបថវិកាអស់ចំនួន ១៥,៤០០,០០០រៀល ក្នុងនោះដែរ លោកជំទាវក៏បានឧបត្តម្ភថវិកាផ្ទាល់ចំនួន ២លានរៀល៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន11 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន