ព័ត៌មាន
ក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យការងារដាំដុះដំណាំបន្លែ ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ នៅចម្ការកសិករ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ក់ សម័យសុនីតិ អមដំណើរដោយលោក ហាន សុភក្ដ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី លោកប្រធាន លោកអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្មឃុំ សង្កាត់ បានអញ្ជើញចុះពិនិត្យការងារដាំដុះដំណាំបន្លែ មានដូចជាស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ នៅចម្ការកសិករ គល់ រ៉េន នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ និងឯកឧត្ដមអនុរដ្ឋលេខាធិការ បានចុះពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប (UCDC) ដែលមានការដាំដុះដំណាំពូជដំឡូងបារាំង (hydroponics) និងស្ពៃក្ដោប នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យផងដែរ។
ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានណែនាំដល់កសិករឱ្យបន្តយកចិត្តទុកដាក់ក្នុងការដាំដុះ ដោយមានការរៀបចំផែនការច្បាស់លាស់ សមស្របទៅតាមតម្រូវការទីផ្សារ និងដើម្បីជៀសពីផលប៉ះពាល់ ឬខូចខាតដោយគ្រោះធម្មជាតិផ្សេងៗ៕









-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន