ព័ត៌មាន
ក្រសួងមុខងារសាធារណៈ៖ ការកែលម្អផ្នែកផ្តល់សេវាជួរមុខ ជាគម្រោងនវានុវត្តន៍មួយនឹងផ្តល់ឱកាសដល់មន្ទីរពេទ្យបង្អែកនានាផ្តល់សេវាជូនប្រជាជនកាន់តែប្រសើរ
គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) បានបង្កើតគម្រោងនវានុវត្តន៍ស្តីពី «ការកែលម្អផ្នែកផ្តល់សេវាជួរមុខរបស់មន្ទីរពេទ្យបង្អែកផ្តល់សេវាសកម្មភាពសំណុំបង្គ្រប់កម្រិត៣» តាមរយៈការផ្តល់ថវិកាអនុវត្តគម្រោង បន្ថែមលើការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ។
ឆ្នាំនេះ បេក្ខភាពដែលអញ្ជើញមកធ្វើបទបង្ហាញជ្រើសរើសសម្រាំងគម្រោងអនុវត្តនវានុវត្តន៍ដំណាក់កាលបញ្ចប់ មានចំនួន ៦គម្រោង ពោលគឺជាមន្ទីរពេទ្យបង្អែកចំនួន៦ មកពីបណ្តារាជធានី-ខេត្តរួមមាន៖ រាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តកំពត ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ។
ក្រោយការវាយតម្លៃ មានតែមន្ទីរពេទ្យបង្អែកចំនួន៣គម្រោង ដែលនឹងក្លាយជាជ័យលាភី ហើយទទួលបានថវិកាដើម្បីអនុវត្តគម្រោងរៀងៗខ្លួន។






-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា