ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ននេះ ពិតជាជួយជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអ្នកនាំពាក្យ និងការងារផ្សព្វផ្សាយ (Media) របស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសឌីជីថលកន្លងមក ការបែងចែកភារកិច្ច និងកំណត់ទិសដៅផែនការការងារ ការគ្រប់គ្រងបណ្តាញសង្គម កាលវិភាគអនុវត្ត ការផលិតមាតិកាទេសចរណ៍ជាលក្ខណៈឌីជីថល (រូបភាព, វីដេអូ និងខ្លឹមសារ) ដែលជាគន្លឹះសំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងលើវិស័យទេសចរណ៍នៅប្រទេសក្នុងតំបន់ និងនៅជុំវិញពិភពលោក ព្រមទាំងបានធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ចំនួន ៤០នាក់។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសជុំវិញក្រសួង ត្រូវជំរុញដល់ការរៀបចំក្រុមការងារឆ្លើយតបតាមរយៈ Email, ការជំរុញរៀបចំប្រព័ន្ធរក្សាទុកលិខិតរដ្ឋបាលជាលក្ខណៈឌីជីថលឱ្យបានកាន់តែឆាប់ ការរៀបចំ Media Server សម្រាប់ផ្ទុកទិន្នន័យ និងបែងចែក, ការបង្កើតគេហទំព័រហ្វេសប៊ុកនៅគ្រប់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានទាំង៣ ជាពិសេសការជំរុញដល់ការដាក់ឱ្យប្រើប្រាស់ Visit Cambodia App នាពាក់កណ្តាលឆ្នាំ២០២៦ នេះផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានមតិដឹកនាំលើការពង្រឹងសមត្ថភាពរបស់ក្រុមការងារ ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីរបស់បច្ចេកវិទ្យាដែលចេះតែវិវឌ្ឍឥតឈប់ឈរ ដោយបានលើកទឹកចិត្តឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាល (AI) បន្ថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរទេសចរណ៍ចូលរួមសហការសម្របសម្រួលដល់ក្រុមអ្នកផលិតមាតិកាទេសចរណ៍ (Influencers) ដែលបាននិងកំពុងចុះផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ជូនថា នេះជាកិច្ចប្រជុំលើកដំបូង ដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឌីជីថល (Media) និងក្រុមអ្នកនាំពាក្យរបស់ក្រសួងទេសចរណ៍។







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន11 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន