ព័ត៌មាន
ទេសចរអន្តរជាតិទទួលបទពិសោធន៍ៗល្អជាច្រើន និងសន្យាត្រលប់មកទស្សនាកម្ពុជាម្តងទៀត
នៅអំឡុងដើមខែមករាឆ្នាំ២០២៦នេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA គឺមានភាពមមាញឹកខ្លាំងក្នុងការផ្តល់សេវាជូនអ្នកដំណើរជាតិ-អន្តរជាតិធ្វើដំណើរចេញចូលកម្ពុជា តាមផ្លូវអាកាស ហើយសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរចេញទៅប្រទេសគេវិញ បានថ្លែងថា អំឡុងពេលស្នាក់នៅដើរកម្សាន្តនៅកម្ពុជា គឺគេទទួលបានបទពិសោធន៍ល្អជាច្រើន ហើយទេសចរទាំងនោះសន្យាថានាំបងប្អូនសាច់ញាតិ និងមិត្តភក្តិមកទស្សនាកម្ពុជាម្តងទៀត។
តាមភ្ញៀវទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែមករានេះថា អំឡុងពេលដើរកម្សាន្តទេសចរណ៍នៅក្នុងកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃមកនេះ គឺបានធ្វើឲ្យអ្នកទេសចរទាំងអស់ទទួលបានបទពិសោធន៍ និងស្នាមអនុស្សាវរីយ៍ល្អជាច្រើន ហើយដោយមើលឃើញពីកត្តាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាពល្អនោះ ពេលត្រឡប់ទៅវិញ គឺគេនឹងរៀបចំផែនការការបង្កើតមុខរបរ និងពង្រីកអាជីវកម្ម មកធ្វើការងារនៅកម្ពុជា។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា តាមរបាយការណ៍បឋមក្នុងរយៈពេលពេញមួយឆ្នាំពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៥ តាមអាកាសយដ្ឋានអន្តរជាតិធំៗទាំង៤នៅកម្ពុជា ទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជិត ៧លាននាក់ កើន១៣% ចំនួនជើងហោះហើរទេ្វរទិសហោះចេញចូលកម្ពុជា មានប្រមាណជាង ៥៨០០០ជើង កើនឡើង១១% និងមានទំនិញប្រមាណ៨ម៉ឺនតោន កើន១៩% បើប្រៀបធៀបរយៈដូចគ្នា ឆ្នាំ២០២៤។
ឯកឧត្តម ស៊ិន ចាន់សេវុត្ថា បន្តថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅរាជធានីភ្នំពេញក្នុងមួយសប្តាហ៍ៗ មានកំណើនជើងហោះហើរចេញចូលក្នុងរង្វង់ជាមធ្យមប្រមាណជិត៤០០ជើង ហើយចំនួនគឺមានការកើនឡើងបន្តិចបន្តួច រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ៕ អត្ថបទ ស៊ុម សុខជា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន12 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន