ព័ត៌មាន
យុវជនជាច្រើនងាកមករៀនជំនាញចុងភៅ ខណៈរៀនឆាប់ចេះ និងឆាប់ទទួលបានការងារធ្វើ
យុវជនជនជាច្រើននាពេលបច្ចុប្បន្ននេះ បាននាំគ្នាបែរមករៀនជំនាញចុងភៅ ធ្វើម្ហូបអាហារ ខណៈជំនាញនេះរៀនឆាប់ចេះ ចំណាយពេលខ្លី ហើយឆាប់ទទួលបានការងារធ្វើ និងទទួលបានប្រាក់ខែសមរម្យ។
តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET ១,៥ លាននាក់ លើជំនាញផ្នែកមុខម្ហូប ឬជំនាញចុងភៅ មានការចាប់អារម្មណ៍កាន់តែច្រើនឡើងពីយុវជន ក៏ដូចជាសាធារណៈជនទូទៅក្នុងការវិស័យអាហារ។

ក្នុងចំណោមសិក្ខាកាមដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញផ្នែកចុងភៅ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ កញ្ញា ញឹម ស្រីដា ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការរៀនជំនាញនេះ មិនត្រឹមតែបានស្វែងយល់ពីមុខម្ហូបដែលជាអត្តសញ្ញាណរបស់ជាតិប៉ុណ្ណោះទេ តែកញ្ញាក៏បានស្វែងយល់ពីការងារនៅក្នុងវិស័យអាហារផងដែរ។
កញ្ញាបានរៀបរាប់ថា ដោយសារជាចំណង់ចំណូលចិត្តផង និងមានក្តីស្រម៉ៃចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនផង កញ្ញាបានសម្រេចចិត្តចូលរៀនជំនាញធ្វើម្ហូបខ្មែរ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ របស់រាជរដ្ឋាភិបាល ហើយរំពឹងថា នឹងបើកហាងតូចមួយជារបស់ខ្លួនឯងក្រោយបញ្ចប់ការសិក្សា។ កញ្ញាបានចាត់ទុកកម្មវិធីដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលនេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃខ្លាំងណាស់ពីព្រោះថា ក្រៅពីរៀនដោយឥតបង់ថ្លៃហើយ ថែមទាំងទទួលបាននូវចំណេះជំនាញមួយពិតប្រាកដ ថែមទាំងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គ្រូបណ្តុះបណ្តាលផងដែរ។

លោក ឃុន សារ៉េត គ្រូបណ្តុះបណ្តាលជំនាញផ្នែកចុងភៅ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍បានលើកឡើងឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២៣ ពោលគឺ ពីការចាប់ផ្តើមការដាក់ឱ្យអនុវត្តកម្មវិធី ធីវ៉េត ១,៥លាននាក់ រហូតមកដល់បច្ចុប្បន្ននេះ ឃើញមានការចាប់អារម្មណ៍ច្រើនពីក្រុមសិក្ខាកាម ដោយសារការរៀនត្រឹមរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែទទួលបានចំណេះ ជំនាញមួយពិតប្រាកដ ជាពិសេសបានជួយដល់ប្រជាពលរដ្ឋជាច្រើននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលកំពុងជួបការលំបាក និងគ្មានលទ្ធភាពបង់ថ្លៃសម្រាប់សិក្សា។
លោកបានបញ្ជាក់ថា ជំនាញម្ហូបអាហារនេះ ប្រសិនបើតម្រូវឱ្យបង់ប្រាក់សម្រាប់សិក្សា គឺមានតម្លៃដល់រាប់រយដុល្លារយ៉ាងហោចណាស់ពី ៦០០ដុល្លារ ទៅ៧០០ដុល្លារ ក្នុងមួយវគ្គ។ លោកបន្ថែមទៀតថា ការរៀនសូត្រទាំងនេះ គឺដូចតែគ្នាទេ អាស្រ័យទៅលើគ្រូបង្ហាត់បង្រៀនម្នាក់ៗ មានន័យថា ការរៀនបង់លុយ ឬមិនបង់លុយ គឺរៀនដូចគ្នា។
គិតមកត្រឹមបំណាច់ឆ្នាំ២០២៥ កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1,5M) បានទទលការចុះឈ្មោះដើម្បីចំនួនជិត ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺននាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញធីវ៉េត។ ជំនាញ ធីវ៉េត មានដូចជា៖ អគ្គិសនី, សំណង់, បរិក្ខាត្រជាក់, មេកានិចរថយន្ត, អេឡិចត្រូនិច, សម្អាងកាយ, ការផលិតភេសជ្ជៈ និងការផលិតនំជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន12 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន