ព័ត៌មាន
សហព័ន្ធគុនខ្មែរអន្ដរជាតិ ប្រកាសកាលបរិច្ឆេទថ្មី នៃការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥
សហព័ន្ធគុនខ្មែរអន្ដរជាតិ បានប្រកាសកាលបរិច្ឆេទថ្មី ដែលត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការប្រកាសកាលបរិច្ឆេទថ្មីនេះ បន្ទាប់ពីកន្លងមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធគុនខ្មែរអន្តរជាតិ បានសម្រេចលើកពេលរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយសារចំពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។
ប៉ុន្ដែដោយផ្អែកលើសភាពការណ៍បច្ចុប្បន្ន មានភាពប្រសើរជាងមុន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយសហព័ន្ធគុនខ្មែរអន្តរជាតិ ក៏សម្រេចរៀបចំឡើងវិញ នៃការប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក លើកទី៦ នាថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយរក្សាការរៀបចំនៅទីតាំងដដែល នាបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គួរដឹងថា មុនសម្រេចលើកពេលការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៦ នេះ មានប្រតិភូ និងអត្តពលិកប្រមាណជិត ៣០ប្រទេសបានចុះឈ្មោះចូលរួម ។ យ៉ាងណាការសម្រេចលើកពេលភ្លាមៗ បណ្ដាប្រទេសសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិទាំងអស់ សុទ្ធតែគាំទ្រ ហើយនៅតែត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមជាថ្មី ក្រោយស្ថានការណ៍ល្អប្រសើរ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន13 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន