ព័ត៌មាន
គណៈកម្មការរៀបចំការបោះជំរំយុវជនជាសកលលើកទី១១ បញ្ជាក់អត្ថន័យ និងប្រវត្តិដុតភ្លើងគុប
សម្រាប់កម្មវិធីបោះជំរំជាសកលលើកទី១១ ក្រោមប្រធានបទ យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០ ចាប់ផ្តើមដុតភ្លើងគុបបើកដំណើរការជាផ្លូវការហើយ ក្រោមវត្តមានផ្តល់ភ្លើងដោយលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន របស់ក្រសួងអប់រំយុវជននិងកីឡា ក្នុងនោះ គណៈកម្មការរៀបចំការបោះជំរំយុវជនជាសកលលើកទី១១ បានបញ្ជាក់ពីអត្ថន័យ និងប្រវត្តិដុតភ្លើងគុបផងដែរ។
បញ្ជាក់ប្រាប់ទូរទស្សន៍ BTV លោក ប្រាក់ ចិត្រា គណៈកម្មការរៀបចំការបោះជំរំយុវជនជាសកលលើកទី១១ និងជាអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីអត្ថន័យ និងប្រវត្តិដុតភ្លើងគុប ក្នុងសកម្មភាពជំរំថា ភ្លើងគុបនេះ បានបង្កើងដោយលោក Robert Baden-Powell ស្ថាបនិកកាយរឹទ្ធ (Boy Scouts) ដោយបានប្រើភ្លើងឆេះនៅពេលយប់ ។
ក្នុងជំរំ និងបានទៅបោះជំរំដកពិសោធន៍នៅឆ្នាំ១៩០៧ នៅកោះ Brown Sea ប្រទេសអង់គ្លេសដើម្បីដុត ភ្លើងបំភ្លឺជំរំ ដើម្បីឱ្យប្រតិភូជំងឺបានសប្បាយរីករាយក្នុងពេលរាត្រី និងដើម្បីការពារពីសត្វសាហាវផងដែរ ព្រោះជាទូទៅការបោះជំរំ តែងបោះនៅក្នុងព្រៃ។
សូមបញ្ជាក់ថា ការបោះជំរំជាសកលលើកទី១១ឆ្នាំនេះ ធ្វើនៅភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ជាប់ជើងភ្នំគូលែន ស្ថិតក្នុងបរិបទដែលត្រូវបន្តអភិវឌ្ឍ និងជំរុញសមត្ថភាពយុវជន ឱ្យចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ ការអប់រំកម្ពុជាឆ្នាំ២០៣០៕ ផលិត គង់ រ៉េន









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន12 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន