ព័ត៌មាន
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បើកវគ្គបណ្តុះបណ្តាលស្តីពី“គោលការណ៍គ្រឹះនៃមុខងារសាធារណៈ ដល់ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច ព្រះមហាសង្ឃរាជ បូរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា អញ្ជើញជាសហអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពី“គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ” និង “សុក្រឹតការគរុកោសល្យ និងវិធីសាស្ត្របង្រៀន” ដល់ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ នាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ថ្ងៃទី១៥-១៨ ខែមករា ឆ្នាំ២០២៦។

ក្នុងពិធីនេះ ឯកឧត្តម ងួន ស្តេចភក្តីមានប្រសាសន៍ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលស្ថិតក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ តែងតែយកចិត្ត ទុកដាក់លើការរួមបញ្ចូលគ្នារវាងចំណេះដឹងវិទ្យាសាស្ត្រទំនើប និងគុណធម៌ព្រះពុទ្ធសាសនា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឈ្លាស វៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ “យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១- ដែលក្នុងនោះ «ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទីមួយក្នុងចំណោមអាទិភាព គន្លឹះទាំងប្រាំ។ ការបណ្តុះបណ្តាលនាពេលនេះ គឺជាការដើរស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាង រដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាត និងស្អាតស្អំ។ក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បរិបទនេះ ស្ថាប័នអប់រំមិនអាចនៅដាច់ ដោយឡែកពីការផ្លាស់ប្តូរនេះបានឡើយ។

ឯកឧត្តមបណ្ឌិត ជួន ជីវិន បានមានប្រសាសន៍ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមសម្តែងនូវការគោរពកោតសរសើរដោយ ស្មោះបំផុតចំពោះ សម្តេចជាអម្ចាស់ ដែលទ្រង់បានយកព្រះទ័យទុកដាក់ និងដាក់ចេញនូវទស្សនវិស័យអប់រំដ៏ វែងឆ្ងាយ គឺការផ្សារភ្ជាប់រវាង «ចំណេះវិជ្ជា” និង “គុណធម៌»។ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងសាស្ត្រាចារ្យ គឺជាការដើរ តាមគន្លងព្រះតម្រិះដ៏ខ្ពង់ខ្ពស់របស់ទ្រង់ ក្នុងការធ្វើឱ្យពុទ្ធិកឧត្តមសិក្សានៅកម្ពុជា មានសមត្ថភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។

ដោយឡែកមន្ត្រីរាជការនៅក្នុង គ្រឹះស្ថានសិក្សា គឺជា «អ្នកបម្រើសេវាអប់រំ» ហើយការជ្រើសរើសយកប្រធានបទ «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថ របស់មន្ត្រីរាជការ» មកដាក់បញ្ចូលក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាជម្រើសដ៏វៃឆ្លាត និងទាន់ពេលវេលាបំផុត។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាការងារអាទិភាព។ មន្ត្រីរាជការនៅក្នុង គ្រឹះស្ថានសិក្សា គឺជា «អ្នកបម្រើសេវាអប់រំ»។

ឯកឧត្តម បានបញ្ជាក់ថា ឥរិយាបថ និងរបៀបរបបធ្វើការរបស់មន្ត្រីរដ្ឋបាល គឺជាកត្តា កំណត់នូវបរិយាកាសសិក្សារបស់និស្សិត ត្រូវយល់ច្បាស់អំពីច្បាប់សហលក្ខន្តិកៈ សីលធម៌វិជ្ជាជីវៈខ្ពស់ និងមានអាកប្បកិរិយាទន់ភ្លន់ នោះការផ្តល់សេវារដ្ឋបាលអប់រំនឹងមានភាពរលូន និងមានប្រសិទ្ធភាព ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពនៃគ្រឹះស្ថានសិក្សាទាំងមូល៕ អត្ថបទ៖ បាន សុខរិទ្ធិ




-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច