ព័ត៌មាន
យុវជនបោះជំរំជាសកលលើកទី១១ នាំគ្នាសមាធិ អប់រំផ្លូវចិត្ត ដើម្បីឱ្យចេះប្រើអារម្មណ៍គ្រប់គ្រងខ្លួនឯង
នៅជាប់ជើងភ្នំគូលែង នាព្រឹកព្រហាមថ្ងៃទី១៥មករា ជាមួយនឹងអាកាសធាតុត្រជាក់២០អង្សា ប្រតិភូបោះជំរំយុវជនជាសកលលើកទី១១ បាននាំគ្នាសមាធិអប់រំផ្លូវចិត្ត ដើម្បីចេះប្រើអារម្មណ៍ ក្នុងការសម្របខ្លួនរៀនរស់នៅជាមួយសង្គមក្លាយជាពលរដ្ឋនៅថ្ងៃខាងមុខ។
បញ្ជាក់ប្រាប់ BTV លោក ងន់ យ៉េង គ្រូជំនួយផ្នែកសមាធិ នៃក្រសួងអប់រំយុវជននិងកីឡា បានប្រាប់ថា ការធ្វើសមាធិនៅពេលនេះ គឺដើម្បីឱ្យយុវជនចេះពិនិត្យមើលខ្លួនឯង នូវភាពចន្លោះប្រហោងណាមួយ ដើម្បីទៅបំពេញនូវភាពចន្លោះប្រហោងនោះ ពិសេសដើម្បីជួយនូវភាពរាងកាយមំាមួន ដើម្បីឱ្យយុវជនមានកម្លាំងចិត្ត មានអំណាចនៃចិត្តរឹងមាំ ក្នុងការបំពេញការងារ និងការសិក្សាផ្សេងៗ សំខាន់ដើម្បីឱ្យយុវជនមានស្មារតីល្អ មានស្មារតីគិតិជ្ជមានក្នុងសង្គម ហើយការធ្វើសមាធិនេះ គេតែងធ្វើនៅពេលព្រឹកព្រលឹម ដោយសារទិន្នន័យខួរក្បាលស្រលះល្អ ។
សូមបញ្ជាក់ថា ការបោះជំរំយុវជនជាសកលនេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងពង្រឹងយុវជនឱ្យចេះរៀនរស់ជាមួយយុវជនផ្សេងៗទៀត ដែលពុំធ្លាប់ស្គាល់គ្នា ឱ្យចេះសាមគ្គីគ្នា ចេះបង្កើតជាសហគមន៍ និងរស់នៅជាមួយគ្នាដោយសុខសន្តិភាព ពិសេសការរស់នៅជុំគ្នារបស់យុវជន ប្រៀបដូចជាចង្កឹះមួយ គេកាច់បាក់ ចង្កឹះមួយបាច់កាច់មិនបាក់ ក្នុងន័យចេះឱ្យយុវជនចេះសាមគ្គីគ្នាទើបប្រទេសជាតិរឹងមាំ៕ផលិត គង់ រ៉េន







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន10 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន