ព័ត៌មាន
មន្ត្រីជំនាញក្រសួងកសិកម្ម ចុះពិនិត្យកសិដ្ឋានបន្លែចម្រុះ កសិដ្ឋានកាហ្វេ និងកសិដ្ឋានត្រពាំងបារាំង ក្នុងខេត្តរតនគិរី ដើម្បីពិភាក្សាអំពីផលិតកម្មដំណាំ បច្ចេកទេសបំពេញបន្ថែម
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកប្រធាន មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តរតនគិរី មន្រ្ដីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពផលិតកម្ម ដើម្បីគាំទ្របច្ចេកទេស និងណែនាំអំពីព័ត៌មានពាក់ព័ន្ធសំខាន់ៗ ដល់កសិករ នៅខេត្តរតនគិរី។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯឧត្ដមបណ្ឌិត និងក្រុមការងារ បានជួបសំណះសំណាលជាមួយកសិករដាំដុះដំណាំ និងពិនិត្យស្ថានភាពផលិតកម្ម ចំនួន ៣ទីតាំង រួមមាន៖ កសិដ្ឋានបន្លែចម្រុះ កសិដ្ឋានកាហ្វេ និងកសិដ្ឋានត្រពាំងបារាំង ដើម្បីពិភាក្សាអំពីផលិតកម្មដំណាំ បច្ចេកទេសបំពេញបន្ថែម និងបញ្ហាប្រឈម ស្ថិតនៅក្រុងបានលុង ទីរួមខេត្ដរតនគិរី។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានណែនាំដល់ថ្នាក់នាំមន្ទីរកសិកម្មខេត្ដ និងមន្ត្រីកសិកម្មឃុំ បន្ដចុះតាមដានជាប្រចាំ និងសហការជាមួយក្រុមការងារជំនាញពាក់ព័ន្ធចុះជួយអន្តរាគមន៍ផ្ដល់បច្ចេកទេសកសិកម្មសមស្របប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម គុណភាពផលិតផលខ្ពស់ និងការសម្របសម្រួលទីផ្សារ ជូនកសិករ។ ក្នុងនោះដែរ ឯកឧត្ដមណ្ឌិត ក៏បានកោតសរសើរ និងលើកទឹកចិត្ដដល់កសិករ បន្ដចូលរួមសហការជាមួយនឹងជំនាញរបស់មន្ទីរកសិកម្មខេត្ដដែលជាសេនាធិការរបស់ក្រសួងកសិកម្ម តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលលើចំណេះដឹកកសិកម្មថ្មី មានភាពធន់និងការប្រែប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍជីវភាពឱ្យកាន់តែល្អប្រសើរ៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន11 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន