ព័ត៌មាន
ចិនអរគុណកម្ពុជា ចំពោះកិច្ចសហការបង្ក្រាបមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ
តាមរយៈជំនួបជាមួយឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការបង្ក្រាបមេក្លោងឧក្រិដ្ឋកម្មអនឡាញ លោក ចេន ហ្ស៊ី (Chen Zhi) និងគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
លោក LIU Zhongyiបទល្មើសឆបោកតាមអនឡាញ ជាបទល្មើសមួយមានភាពស្មុគស្មាញ ដែលទាមទារឲ្យបណ្ដាប្រទេសនានា ត្រូវបង្កើន និងបន្ដកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅបោសសម្អាតបទល្មើសមួយនេះចេញពីសង្គមជាតិទាំងមូលឲ្យខាងតែបាន។ ដូច្នេះលោសូមថ្លែងអំណរគុណដល់រាជរេដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការក្នុងការចាប់ខ្លួនមេខ្លោងបទល្មើសឧក្រិដ្ឋកម្មអនឡាញ លោក ចេន ហ្ស៊ី (Chen Zhi) ដែលនេះគឺជាការរួចចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា មកកាន់ប្រទេសចិន។
នៅក្នុងកិច្ចជំនួបនោះ លោក LIU Zhongyiក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM), អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់សម្តេចធិបតី អំពាវនាវឲ្យជនរួមជាតិរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងបទល្មើសអនឡាញជាដើម។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងចាត់ទុកថា វត្តមាននៃការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទាំងផ្នែករាជរដ្ឋាភិបាល គណបក្ស និងប្រជាជនប្រទេសទាំងពីរ ពិសេសគឺការអនុវត្តច្បាប់។
ឯកឧត្តមសន្តិបណ្ឌិត បានលើកឡើងផងដែរ អំពីស្ថានភាពជាក់ស្ដែង និងពិតប្រាកដរបស់កម្ពុជា ពោលកម្ពុជាក៏ជាប្រទេសមួយរងគ្រោះ ដោយសារបទល្មើសឆបោកនេះ ដោយហេតុថា ជនល្មើសទាំងអស់បានយកទីទាំងប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ ដូច្នេះហើយទាមទារឲ្យកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរ កាន់តែស្អិតរមួតបន្ថែមទៀត។ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានគាំទ្រចំពោះការលើកឡើងរបស់ភាគីចិន និងបង្ហាញពីឆន្ទៈច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា និងបក្សក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ហើយកម្ពុជាប្ដេជ្ញាស្ដារកិត្តិយស កេរ្តិ៍ឈ្មោះមកវិញ តាមរយៈការបោសសម្អាតបទល្មើសឆបោកតាមអនឡាញនេះផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកឧបការីរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈ នៃសាធារណៈប្រជាមានិតចិន បានឯកភាពគ្នាក្នុងការបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដស្វែងរកអ្នកដែលពាក់ព័ន្ធ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត៕អត្ថបទបាន ចក់







-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS7 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា