ព័ត៌មាន
ក្រសួងការបរទេសតវ៉ាការរឹបអូសទូកនេសាទខ្មែរដោយកងទ័ពជើងទឹកថៃ និងជំរុញឱ្យគោរពអធិបតេយ្យភាព និងដែនយុត្តាធិការរបស់កម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួនបួននាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រនៃខេត្តកោះកុង។

នៅក្នុងកំណត់ទូតដែលបានផ្ញើទៅកាន់ស្ថានទូតថៃ ក្រសួងការបរទេសបានឲ្យដឹងថា ហេតុការណ៍នៃការចាប់ទូកនេសាទកម្ពុជាបានកើតឡើងនៅវេលាម៉ោង11:30 ព្រឹក ថ្ងៃទី 6 ខែមករា ឆ្នាំ 2026 នៅចំណុចកូអរដោនេ លេខ 11°33’30″N និង 102°51’39″E ដែលកម្ពុជាអះអាងថាស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន។

យោងតាមខ្លឹមសារកំណត់ទូតនេះ កម្ពុជាបានស្វាគមន៍ការដោះលែងអ្នកនេសាទទាំងបួននាក់មកវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែទន្ទឹមនេះបានស្នើជាផ្លូវការដល់ភាគីថៃឱ្យប្រគល់ទូកនេសាទខ្មែរ រួមជាមួយនឹងឧបករណ៍នេសាទទាំងអស់ដែលថៃបានរឹបអូស ត្រឡប់មកវិញ។
កម្ពុជា បានតវ៉ាយ៉ាងខ្លាំងចំពោះអ្វីដែលក្រសួងការបរទេសបានពិពណ៌នាថា ជាសកម្មភាព “រំលោភលើអធិបតេយ្យភាព និងយុត្តាធិការរបស់កម្ពុជា” ហើយក៏បានស្នើថៃចៀសវាងសកម្មភាពបែបនេះ នាពេលអនាគត។

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន10 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន