ព័ត៌មាន
យុវជនបោះជំរំ អនុវត្តផ្ទាល់ការដាំដុះពីកសិកម្មទំនើបនៅសហគមន៍កសិកម្មទំនើបសសី
សម្រាប់ប្រតិភូបោះជំរំយុវជនជាសកលលើកទី១១ បានចុះទៅសិក្សាឈ្វេងយល់ និងការអនុវត្តន៍ដោយការដាំដុះផ្ទាល់លើការដាំដុះកសិកម្មទំនើប នៅសហគមន៍កសិកម្មទំនើបសសី ដោយប្រតិភូបោះជំរំទំាងអស់សុទ្ធតែពេញចិត្ត និងចង់ឱ្យប្រទេសកម្ពុជា មានកសិកម្មទំនើបបែបនេះឱ្យច្រើន។
តំណាងយុវជនបោះជំរំ២រូប បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយណាស់ ដែលបានចុះមកសិក្សាឈ្វេងយល់ និងបានអនុវត្តន៍ការដាំដុះដោយផ្ទាល់ពាក់ព័ន្ធនឹងកសិកម្មទំនើប ដោយសារកន្លងមកពួកគេធ្លាប់បានសិក្សាតែទ្រឹស្តី ប៉ុន្តែពេលនេះបានឃើញ និងបានអនុវត្តន៍ផ្ទាល់តែម្តង ហើយពួកគេចង់ឱ្យកសិករទូទំាងប្រទេសនាំគ្នាធ្វើកសិកម្មទំនើបឱ្យបានគ្រប់ៗគ្នា ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងនោះពួកគេចង់ឱ្យក្រសួងកសិកម្ម ជំរុញការអនុវត្តន៍កសិកម្មទំនើបឱ្យបានទូលំទូលាយដើម្បីឱ្យប្រជាកសិករបានចេះ និងនាំគ្នាធ្វើកសិកម្មទំនើបឱ្យបានច្រើន។
ចំណែកលោក ភី សុភា អនុប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបសសី បានប្រាប់ដែរថា បច្ចុប្បន្ននេះបន្លែដែលដាំក្នុងសហគមន៍ទំនើបមានប្រភេទស្ពៃ សាឡាត់ និងម្ទេស ហើយប្រភេទបន្លែទំាងអស់នេះ មានទីផ្សារល្អណាស់ មានន័យថា មានម៉ូយមកចាំទទួលទិញជារៀងរាល់ថ្ងៃ ហើយលោកនៅតែចង់ឱ្យប្រជាកសិករ នាំគ្នាចងក្រងជាសមាជិកកសិកម្មទំនើបបន្ថែមទៀតដើម្បីរក្សាទីផ្សារ ក្នុងនោះលោសូមអរគុណដល់ប្រតិភូបោះជំរំយុវជនជាសកលលើកទី១១ ដែលបានចុះមកសិក្សាឈ្វេងយល់ និងចូលរួមផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសសីរបស់លោក។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍កសិកម្មទំនើបសសី មានសមាជិកចំនួន៧៥រូប ហើយសមាជិកម្នាក់ៗសុទ្ធតែទទួលបានអត្ថប្រយោជន៍ពីសហគមន៍កសិកម្មទំនើបទាំងអស់ ទំាងអស់ទីផ្សារ ធានាតម្លៃ និងមានបច្ចេកទេសក្នុងការដាំដុះគ្រប់បែបយ៉ាង៕ អត្ថបទ៖ គង់ រ៉េន

















-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា