ព័ត៌មាន
កុមារតូចៗ សប្បាយចិត្តដែលអាចរួមចំណែកដាំបន្លែ សម្រាប់ផ្ដល់ជូនដល់វីរកងទ័ព និងជនភៀសសឹក
បច្ចុប្បន្នសាលារៀនមួយចំនួន ទាំងនៅរាជធានីភ្នំពេញ ទាំងនៅតាមបណ្ដាខេត្ត បានធ្វើការដាំដុះបន្លែ ក្នុងគោលដៅសំខាន់រួមមួយ គឺដើម្បីផ្គត់ផ្គង់ទៅវីរកងទ័ពជួរមុខ ក៏ដូចជាជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក។ ការដាំដុះនេះមានទាំងនៅតាមបឋមសិក្សា ក៏ដូចជាតាមវិទ្យាល័យ។ សម្រាប់កុមារតូចៗ ដែលបានចូលរួមក្នុងការដាំដុះបន្លែ បង្ហាញក្ដីសប្បាយចិត្ត ដែលខ្លួនអាចចូលរួមធ្វើការងារមួយចំនួនដើម្បីជាតិមាតុភូមិ។តាមសាលារៀនមួយចំនួន ដែលបានធ្វើការដាំដុះបន្លែសម្រាប់ជួយដល់កងទ័ព និងប្រជាពលរដ្ឋភៀសសឹក បានត្រៀមក្នុងការប្រមូលផលឆាប់ៗខាងមុខ។ ការត្រៀមប្រមូលផលក៏ស្របពេលដែល ដំណាំទាំងនោះកំពុងរីកលូតលាស់ខៀវស្រងាត់ និងដល់អាយុកាលត្រូវកាត់ផងដែរ។ ជាក់ស្ដែង សម្រាប់សាលាបឋមសិក្សាភ្នំពេញថ្មី ត្រៀមប្រមូលផលបន្លែ នៅថ្ងៃ អាទិត្យខាងមុខតែម្ដង។

ជារៀងរាល់ថ្ងៃ ពិសេសពេលព្រឹក និងពេលល្ងាច ក្នុងម៉ោងសម្រាក នៅទីតាំងរោងបន្លែ ក្នុងសាលាបឋមសិក្សាសិក្សាភ្នំពេញថ្មីនេះ មានទាំងនាយកសាលា មានទាំងគ្រូបង្រៀន ពិសេសគឺវត្តមានសិស្សជាកុមារតូចៗ បានប្រមូលផ្ដុំគ្នា ស្រោចទឹកបន្លែ ចាប់ដង្កូវ ដើម្បីឱ្យបន្លែលូតលាស់បានល្អ។
កុមារម្នាក់ៗ ជួយគ្នាទៅវិញទៅមកទាំងសិស្សប្រុសទាំងសិស្សស្រី។ ពួកគាត់លើកឡើងពីភាពសប្បាយចិត្ត។ សប្បាយចិត្តដែលខ្លួនអាចចូលរួមចំណែក ទៅតាមលទ្ធភាពដាំដុះបន្លែដើម្បីឧបត្ថម្ភទៅដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយខេត្តជាប់ព្រំដែន។

ពាក់ព័ន្ធនឹងការដាំបន្លែនេះដែរ លោក ឆិល សុវណ្ណារិទ្ធ ជានាយកសាលាបឋមសិក្សាភ្នំពេញថ្មី លើកឡើងថា ក្រោយប្រមូលផលរួចរាល់ សាលានឹងធ្វើការដាំដុះជាថ្មី។ សាលានឹងបន្តគម្រោងដាំបន្លែនេះ ជានិរន្ត។ ជាក់ស្ដែង សាលាក៏កំពុងសាងសង់រោងបណ្ដុះពូជ ដើម្បីបម្រើដល់ការដាំដុះនេះផងដែរ។
ការដាំដុះបន្លែនេះជាការអនុវត្តតាមចលនា “យើងរួមគ្នាដើម្បីជាតិ” ដែលផ្តួចផ្តើមគំនិដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងបំផុសសកម្មភាពដាំបន្លែដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរៈកងទ័ព វីរៈនគលបាលជួរមុខការពាព្រំដែន និងពលរដ្ឋភៀសសឹកដោយសារយោធាថៃរំលោភបំពានដែនអធិបតេយ្យកម្ពុជា៕ អត្ថបទ៖ គឹមហុក




















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន9 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន