ព័ត៌មាន
ក្រុមហ៊ុនមកពីចិន ស្វែងរកទីតាំងបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា
ក្រុមហ៊ុនឈានមុខគេដ៏ធំមួយ មកពីប្រទេសចិន បានមកសិក្សាឈ្វេងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកទីតាំង ដើម្បីបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដែលមានខ្សែច្រវាក់ផលិតកម្មចំនួន១០ខ្សែ ផលិតសម្រាប់ទីផ្សារនំាចេញ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក តាយ ស៊ូមីង (Dai Shuming) អគ្គនាយករងក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ក្រោមការសម្របសម្រួល ពីសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា, ក្នុងនោះជំនួបនោះ ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្ស រីករាយដែលលោក តាយ ស៊ូមីង បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់សមាគមសហគ្រិនចិន ជាំងស៊ូនៅកម្ពុជា ដែលបានខិតខំជំរុញ និងទាក់ទាញវិនិយោគិនចិនមកពីខេត្តជាំងស៊ូ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក តាយ ស៊ូមីង បានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេ ដ៏ធំមួយនៅប្រទេសចិន ដែលមានបទពិសោធន៍ប្រមាណ ៣០ ឆ្នាំ ក្នុងការផលិតស្រោមដៃពេទ្យនាំចេញទៅទីផ្សារអាម៉េរិក និង សហគមន៍អឺរ៉ុប។ នេះគឺជាលើកទី២ហើយ ដែលក្រុមហ៊ុនបានមកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលលើកនេះ ក្រុមហ៊ុនមានបំណងស្វែងរកទីតាំង ដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដោយមានខ្សែច្រវាក់ផលិតកម្មចំនួន ១០ខ្សែ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. និងបានស្នើដល់ក្រុមហ៊ុនឱ្យធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដោយខ្លួនឯង ក្នុងគោលដៅ ទាក់ទាញអ្នកវិនិយោគក្នុងកន្សោមឧស្សាហកម្មតែមួយ និងបង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឬអាចពិចារណាក្នុងការជ្រើសរើស ទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្រាប់ ឬមួយរកទីតាំងណាដែលពុំសូវមាន ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។ មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីប្រភពនៃវត្ថុធាតុដើមដូចជា កំទេចឈើដែលប្រើសម្រាប់ផលិតជាថាមពលអគ្គិសនី ផ្គត់ផ្គង់ដល់ខ្សែ ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនជាដើម៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន15 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន