ព័ត៌មាន
យុវជនបោះជំរំជាសកលលើកទី១១ សោកស្តាយចំពោះទង្វើថៃ ដែលបានបាញ់បំផ្លាញប្រាសាទព្រះវិហារ និងតាក្របីកម្ពុជា
យុវជនបោះជំរំជាសកលលើកទី១១ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះប្រាសាទព្រះវិហារ និងប្រាសាទតាក្រីរបស់កម្ពុជា ដែលប្រទេសថៃ ពិសេសគឺយោធាថៃ ដែលបានបាញ់បំផ្លាញ ហើយពួកគេពិតជាឈឺចាប់ និងសូមថ្កោលទោសចំពោះទង្វើអសីលធម៌បែបនេះ។
បញ្ជាក់ប្រាប់ BTV ខណៈប្រតិភូយុវជនបោះជំរំជាសកលលើកទី១១ បានទៅទស្សនាប្រាសាទមេបុណ្យខាងកើត ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តំណាងយុវជន២រូប បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយ ពេលបានឃើញប្រាសាទមេបុណ្យខាងកើត ដែលមានភាពអស្ចារ្យ និងស្រស់ស្អាត ក្នុងនោះពេលបានទស្សនាប្រាសាទកម្ពុជាបែបនេះ ពួកគេបានសម្តែងការសោកស្តាយជាពន់ពេក ចំពោះ ទង្វើសាហាឃោរឃៅ ដែលបានបាញ់ និងទម្លាក់គ្រាប់បំផ្លាញប្រាសាទព្រះវិហារ និងប្រាសាទតាក្របីរបស់កម្ពុជា ហើយពួកគេពិតជាឈចាប់ និងសោកស្តាយជាខ្លាំង ដូចនេះពួកគេសូមថ្កោលទោសចំពោះទង្វើសាហាវឃោរឃៅ អមនុស្សធម៌ និងស្នើសូមឱ្យសហគមន៍អន្តរជាតិជួយរកយុត្តិធម៌ និងផ្ទល់យុត្តិធម៌ឱ្យកម្ពុជាវិញផង។
ក្នុងថ្ងៃជាមួយគ្នានេះផងដែរប្រតិភូបោះជំរំជាសកលលើកទី១១ ក៏បានទៅធ្វើកម្មវិធីសប្បុរសធម៌នៅសាលាបឋមសិក្សាមេបុណ្យ ដោយបានចូលទៅរៀបចំទីធ្លាសាលា រៀបចំធ្វើអនាម័យ ជួយបង្រៀនសិស្សានុសិស្សពីបញ្ហាអនាម័យ សុខភាពមាត់ធ្មេញ លើកទឹកចិត្តឱ្យសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ពិសេសបានផ្តល់ជានំ សៀវភៅ និងតុក្កតាសម្រាប់សិស្សានុសិស្សម្នាក់ៗផងដែរ ក្នុងគោលបំណងលើកទឹកចិត្តឱ្យសិស្សានុសិស្សក្នុងសាលាបឋមសិក្សាមេបុណ្យខិតខំរៀនសូត្រ និងចេះចូលរួមជួយសង្គមជាតិនៅថ្ងៃខាងមុខ៕ ផលិត គង់ រ៉េន








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន8 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន