ព័ត៌មាន
ក្រុមហ៊ុន Orkide Development បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុកីឡា ដឹប៊ូតានិចស្ព័តក្លឹប ដ៏ធំផ្តាច់គេ ស្អាតជាងគេ និងដ៏មានសក្តានុពលបំផុត នៃគម្រោង Orkide The Botanic City ក្នុងតំបន់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន Orkide Development បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយទៀតនៃគម្រោង Orkide The Botanic City គឺ “មជ្ឈមណ្ឌលពហុកីឡា ដឹប៊ូតានិចស្ព័តក្លឹប (The Botanic Sport Complex)” ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ហ៊ុន ម៉ាណា ជា អគ្គនាយិកា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Orkide Development ព្រមទាំងវត្តមានអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល សហនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ក្រុមហ៊ុន រួមទាំងអតិថិជននៃគម្រោងនេះផ្ទាល់ និងភ្ញៀវកិត្តិយសទាំងអស់។ មជ្ឈមណ្ឌលពហុកីឡា ដឹប៊ូតានិចស្ព័តក្លឹប នឹងក្លាយជាគោលដៅនៃសកម្មភាពកីឡាគ្រប់ប្រភេទ និងលំហែកំសាន្តថ្មីមួយ ចូលរួមលើកកម្ពស់មុខមាត់ខណ្ឌជ្រោយចង្វាររបស់យើង។ មជ្ឈមណ្ឌលពហុកីឡានេះ ត្រូវបានរចនាឡើងស្របតាមស្តង់ដារអន្តរជាតិ ស្ថាបត្យកម្មទំនើប ប្រកបដោយបរិយាកាសបៃតង និងភាពច្នៃប្រឌិត។
The Botanic Sport Complex ជាទីកន្លែងផ្តល់ជូននូវពហុកីឡា រួមមាន៖ តារាងបាល់ទាត់ បាល់ទះ បាល់បោះ វាយសី (Badminton) វាយកូនបាល់ (Tennis) វាយពីងប៉ុង និងកីឡាដទៃទៀត។ មានទីលានបាល់ទាត់រហូតដល់ទៅ ៣ ដែលអាចបំពេញគ្រប់តម្រូវការប្រកួតទាំងខ្នាតតូច និងខ្នាតធំ បានយ៉ាងល្អឥតខ្ចោះ។ ក្រៅពីកីឡា ទីនេះក៏ជាទីកន្លែងលំហែកំសាន្ត រួមមាន៖ ផ្សារសហគមន៍ ហាងកាហ្វេ និងភោជនីយដ្ឋានផង ដែរ។ The Botanic Sport Complex គឺជាផ្នែកមួយនៃគម្រោងមេ Orkide The Botanic City ដែលបាននិងកំពុងអភិវឌ្ឍដោយក្រុមហ៊ុន Orkide Development។
គម្រោង Orkide The Botanic City ជាសហគមន៍រស់នៅដ៏ធំមួយ ស្ថិតលើផ្ទៃដីសរុបជាង ២០០ ហិចតា អមដោយទន្លេសងខាងធំៗពីរគឺ ទន្លេសាប និងទន្លេមេគង្គ ដែលផ្តល់នូវបរិយាកាសត្រជាក់ និងស្រស់ស្រាយ។ គម្រោងនេះត្រូវបានបែងចែកជាច្រើនផ្នែកទៀតរួមមាន៖ The Greenery, The Evergreen, The Garden, The Green Tree, Town Avenue, និងផ្នែក The Palace និងសួនច្បារបៃតង អមដោយបឹងសិប្បនិម្មិតដ៏ធំផងដែរ។ នេះជាគម្រោងដ៏មានសក្តានុពល ស្អាតដាច់គេ ធំជាងគេនៅក្នុងតំបន់ ដែលភ្ជាប់ជាមួយនឹងផ្លូវសាធា រណៈសំខាន់ៗជាច្រើនខ្សែរួមមាន៖ មហាវិថីស៊ូកាណូ មហាវិថីឈ្នះៗ មហាវិថីអាលីអាឡាតាស និងផ្លូវជាតិលេខ៦អា ព្រមទាំងភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណប OCIC និងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។ ជាពិសេសគម្រោង Orkide The Botanic City ក៏ជាគម្រោងបុរីតែមួយគត់ក្នុងខណ្ឌជ្រោយចង្វារ ដែលផ្តល់ជូននូវសួនច្បារធំទូលាយ និងសម្បូរបែប ផ្លូវដាច់ដោយឡែកសម្រាប់ជិះកង់ ដែលជាក្តីប្រាថ្នានៃការរស់នៅសម្រាប់គ្រួសារទំនើប និងបច្ចុប្បន្ន មានប្រជាពលរដ្ឋកំពុងរស់នៅក្នុងគម្រោង ប្រមាណជាង ៣០០០គ្រួសារ។
ក្នុងឱកាសកម្មវិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុកីឡាថ្មីនេះ គម្រោងក៏មានការផ្តល់ជូននូវលក្ខខណ្ឌ ពិសេសៗ ជូនអតិថិជនគឺ ការទូទាត់ដោយឥតការប្រាក់រហូតដល់៣៦ខែ ព្រមទាំងសហការជាមួយធនាគាដែរមានអត្រាការប្រាក់ទាបត្រឹមតែ6.2%ក្នុងមួយឆ្នាំរយះពេលដល់ទៅ២០ឆ្នាំ និងការផ្តល់ជូនកាដូ iPhone 17 Pro Max រាល់ការទិញគម្រោងណាមួយរបស់បុរី ការផ្តល់ជូននេះរហូតដល់ ថ្ងៃទី៣១ មករា ២០២៦។
សម្រាប់ពត៌មានលំអិតទំនាក់ទំនង ទូរសព្ទលេខ 098 733 333 ឬហ្វេសបុក ៖ https://www.facebook.com/orkide.development









-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS6 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន3 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន4 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា