ព័ត៌មាន
បណ្ណាល័យនិងជ្រុងតម្រង់ទិសវិជ្ជាជីវៈ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប បានបើកសម្ពោធជាផ្លូវការក្រោមជំនួយពីដៃគូអភិវឌ្ឍន៍
ខេត្តកែប៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ នេះ អង្គការស៊ីប៉ាបានប្រារព្ធពិធីសម្ពោធបើកជាផ្លូវការបណ្ណាល័យ និងជ្រុងតម្រង់ទិសវិជ្ជាជីវៈ និងពិព័រណ៍មគ្គុទ្ទេសក៏អាជីព និងការសិក្សា នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ក្រោមជំនួយឧបត្ថម្ភថវិកាពីមូលនិធិគីណាល់ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងភាពជាដៃគូជាមួយក្រសួងអប់រំយុវជន និងកីឡា។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកក្រុមហ៊ុន PPM-Confirel លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប លោកអគ្គនាយកអង្គការស៊ីប៉ា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុប ៣០០នាក់។
បណ្តាល័យនេះ មានអត្ថន័យសំខាន់ណាស់ក្នុងការផ្តល់នូវធនធានអប់រំ សៀវភៅ និងអភិវឌ្ឍជំនាញនានា ដែលមានប្រយោជន៍សម្រាប់អនាគតរបស់សិស្សវិទ្យាល័យ ព្រមទាំងជួយពង្រឹងទស្សនៈនៃការសិក្សាយូរអង្វែងផងដែរ។
ក្រោយពិធីសម្ពោធគណៈអធិបតី ព្រមទាំងសិក្សានុសិស្សបានចូលរួមក្នុង ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា ដែលមានសារៈសំខាន់ក្នុងការជួយដល់សិស្សាវិទ្យាល័យស្វែងយល់អំពីអាជីព និងការសិក្សានាពេលអនាគត ដើម្បីឱ្យពួកគេរៀបចំខ្លួនរួចរាល់ និងមានគោលដៅច្បាស់លាស់បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ៕

















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន11 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន