ព័ត៌មាន
ឯកឧត្តម សាយ សំអាល់៖«ការដាំដុះ គឺជាបំណិនជីវិតមួយ និងជាការរៀបចំផ្ទះសំបែងបានត្រឹមត្រូវ និងបានសេដ្ឋកិច្ចវិលជុំ»
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះបានបង្ហោះសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយនឹងរូបភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមូលផលដំណាំបន្លែនានា ដោយបានបញ្ជាក់ថា «ការដាំដុះ គឺជាបំណិនជីវិតមួយ, និងជាការរៀបចំផ្ទះសំបែងបានត្រឹមត្រូវ និងបានសេដ្ឋកិច្ចវិលជុំ»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានថ្លែងថា «ការដាំដុះ គឺជាបំណិនជីវិតមួយ»។
ឯកឧត្តមបានបន្តថា ការដាំដុះបន្លែផ្លែឈើ គឺជាបំណិនជីវិតរបស់មនុស្សយើង ពីព្រោះយើងទាំងអស់គ្នាដឹងថាបន្លែជាអាហារចាំបាច់មួយសម្រាប់សុខភាព។
ឯកឧត្តមបានបញ្ជាក់ថា៖«ហើយតាមការយល់របស់ខ្ញុំ ការទិញលក់បន្លែ ដែលជាផលិតផលក្នុងស្រុក (នាំចេញនៅនឹងកន្លែង) ក៏ជាយន្តការបង្ហូរសាច់ប្រាក់ពីស្រទាប់មួយទៅស្រទាប់មួយទៀតក្នុងសង្គមយើង។ជាងនេះទៅទៀត នេះគឺជាការរៀបចំផ្ទះសម្បែងបានត្រឹមត្រូវ និងបានសេដ្ឋកិច្ចវិលជុំ»៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន9 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន