ព័ត៌មាន
កុមារភៀសសឹកស្នាក់នៅជំរំចុងកាល់ បន្តអំពាវនាវដល់សហគមន៍អន្តរជាតិបញ្ឈប់ទង្វើឈ្លានពានរបស់ថៃ
កុមារភៀសសឹកជាច្រើននាក់មកពីតាមបន្ទាត់ព្រំដែនក្នុងស្រុកបន្ទាយអំពិល រួមមានតំបន់ ថ្មដូន ជប់គគី ប្រាសាទតាមាន់ ប្រាសាទតាក្របីដែលជាប់គាំង និងកំពុងសិក្សារៀនសូត្រជាបណ្តោះអាសន្ននៅទីតាំងជំរំសុវត្ថិភាពស្រុកចុងកាល់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានបន្តអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍ បញ្ឈប់ទង្វើឈ្លានពានរបស់យោធាថៃ មកលើអធិតេយ្យភាពកម្ពុជា ពិសេសក្នុងតំបន់ដែលពួកគេរស់នៅតាមបន្ទាត់ព្រំដែន ដើម្បីបានត្រឡប់ទៅផ្ទះសំបែង និងបានសិក្សារៀនសូត្រជាធម្មតាវិញដោយមិនមានការភ័យខ្លាចបន្តទៀត។
កុមារភៀសសឹក បានបង្ហាញការសោកស្តាយ ចំពោះទង្វើឈ្លានពានដ៏គឃ្លើនរបស់យោធាថៃនាពេលកន្លងទៅ ដែលបានបាញ់ប្រហារមកលើភូមិដ្ឋានរស់នៅរបស់ពួកគេ ដែលជាប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ជាច្រើនលើកច្រើនសារដោយគ្មានមនុស្សធម៌នៅក្នុងខ្លួន។ ក្រុមកុមារភៀសសឹក ចង់ឱ្យប្រទេសកម្ពុជា និងថៃចូលរួមកិច្ចប្រជុំជាមួយគ្នាលើការដោះស្រាយបញ្ហាព្រំដែន ដោះស្រាយបញ្ហាដោយសន្ដិវិធី ដើម្បីពួកគេឆាប់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ។
បណ្ដាកុមារភៀសសឹក បានបន្តទៀតថា ពួកគេត្រូវការសន្តិភាព មិនត្រូវការសង្រ្គាមនោះទេ ពីព្រោះ ដោយសារតែសង្រ្គាមឈ្លានពានរបស់យោធាថៃ បានធ្វើឲ្យពួកគេរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ មានការលំបាកយ៉ាងខ្លាំង ត្រូវរត់ភៀសសឹកចេញពីផ្ទះសំបែង បាត់បង់ការសិក្សារៀនសូត្រ និងត្រូវបែកបាក់ក្រុមគ្រួសារថែមទៀត។
សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា និងថៃ គិតមកដល់ពេលនេះ ពលរដ្ឋភៀសសឹកកម្ពុជាបានវិលទៅលំនៅឋានវិញមានជាង៥០ម៉ឺននាក់ហើយ។ ចំណែកអ្នកបន្តស្នាក់នៅជំរំ មានចំនួន ១៣ ម៉ឺននាក់ទៀត ក្នុងនោះមានស្រ្ដីជាង ៧ម៉ឺននាក់ និងកុមារជាង ៤ម៉ឺននាក់៕ ឃិន សារិទ្ធ







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន9 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន