ព័ត៌មាន
ការលក់ដូរវិស័យអចលនទ្រព្យនៅកម្ពុជាបន្តមានកំណើន ទោះបីអ្នកទិញមានតម្រូវការតិចតូច
អ្នកជំនាញអចលនវត្ថុបានបញ្ជាក់ឱ្យដឹងថា នៅដើមឆ្នាំ២០២៦នេះ ការលក់ដូរក្នុងវិស័យអចលនទ្រព្យ និងសំណង់ នៅបន្តមានកំណើន ខណៈអ្នកទិញនៅមានតម្រូវការតិចតូច ដោយពួកគេមានអំណាចក្នុងការជ្រើសរើសទីតាំង និងប្រភេទអចលនទ្រព្យសម្រាប់ការជួញដូរ ឬស្នាក់នៅ។

ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃវិស័យអចលនវត្ថុ និងសំណង់ឆ្នាំ២០២៦ នេះថា សម្រាប់សកម្មភាពវិស័យអចលនវត្ថុ និង សំណង់នៅឆ្នាំកន្លងមកនេះ ផ្នែកមួយចំនួនបានជួបញ្ហា និងមានតំបន់ខ្លះជួយគាំទ្រដល់អនុវិស័យនេះផងដែរ ជាក់ស្តែងតំបន់ ព្រលានយន្តហោះថ្មី (ព្រលានយន្តហោះអន្តរជាតិតេជោ) ដែលស្ថិតនៅតំបន់ភូមិភាគខាងត្បូងនៃរាជធានីភ្នំពេញ បានកំពុងបន្តស្រូប យកអលនទ្រព្យដូចជា៖ គម្រោងអភិវឌ្ឍន៍ផ្នែកពាណិជ្ជកម្ម និងអគារដាក់តាំងបង្ហាញនូវផលិតផលសំខាន់ៗជាដើម ក្នុងនោះសម្រាប់ ផ្នែកជួរមុខ នៃព្រលានយន្តហោះអន្តរជាតិតេជោ អាចនិងស្រូបយកប្រភេទអគារបម្រើដល់ការធ្វើពាណិជ្ជកម្ម និងផ្នែកនៅជុំវិញព្រលានយន្តហោះ នឹងមានការអភិវឌ្ឍផ្នែកលំនៅឋាន និងបុរីនានា និងមានផ្សារទៅតំបន់អភិវឌ្ឍវិស័យឧស្សាហកម្មជាដើម។
ឧកញ៉ា បន្តថា ដោយសាការរីកលូតលាស់សេដ្ឋកិច្ចឆ្នាំ២០២៥ បាននិងកំពុងបន្តគាំទ្រដល់ការទិញ-លក់ក្នុងវិស័យអចលន ទ្រព្យ និងសំណង់ ខណៈនៅដើមឆ្នាំ២០២៦ នៅបន្តមានកំណើននៃការលក់ដូរនៅឡើយ ស្របពេលអ្នកទិញនៅមានចំនួនតិចតូច ដែលមានអំណាចនៅក្នុងការជ្រើសរើសទីតាំង និងប្រភេទអចលនទ្រព្យ តាមតម្រូវការដែលពួកគាត់ត្រូវការជាក់ស្តែង សម្រាប់ការលក់ដូរបន្ត ឬការទិញសម្រាប់ស្នាក់នៅជាដើម។
ជុំវិញវិស័យអនុវិស័យសំណង់ នៅក្នុងឆ្នាំ២០២៦នេះ, បើយោងតាមក្របខ័ណ្ឌនៃការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៦ បានបង្ហាញថា អនុវិស័យសំណង់ ត្រូវបានព្យាករថា នឹងបន្តងើប ប៉ុន្តែក្នុងសភាពយឺត និងមានកំណើនទាប ជាងនិន្នាការមុនវិបត្តិជំងឺកូដ-១៩ ដែលបន្តទ្រទ្រង់ដោយសកម្មភាពសាងសង់លំនៅឋាន ឆ្លើយតបទៅនឹងតម្រូវការពិតក្នុងស្រុក គួបផ្សំនឹងការបន្តនិន្នាការកើនឡើងនៃសកម្មភាពសំណង់ បម្រើឱ្យវិស័យឧស្សាហកម្មមួយចំនួនដូចជា រោងចក្រ និងឃ្លាំងជាដើម ដែលនឹងក្លាយជានិន្នាការថ្មី ជួយគាំពារកំណើននៃអនុវិស័យនេះ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ៕ អត្ថបទ៖ រ៉ាឌី
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន9 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន