ព័ត៌មាន
ឯកឧត្ដម រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក តំលៃ២៩លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
ពិធីបើកការដ្ឋានសាងសង់រោងចក្រខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកស្រី Deborah Leeនាយិកាប្រតិបត្តិនិងជាប្រធានក្រុមហ៊ុនA1-Plastic ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា, ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រី អាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរពាក់ព័ន្ធ ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនទៀត។
លោកស្រី Deborah Lee នាយិកាប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន A1-Plastic បានជម្រាបជូនថា ពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃឡើងវិញដ៏ទំនើប របស់ក្រុមហ៊ុន A1-Plastics នាថ្ងៃនេះ គឺជាការវិវត្តន៍ឧស្សាហកម្មថ្មីមួយ ក្នុងការប្រកួតប្រជែងនិរន្តរភាព និងការទទួលខុសត្រូវ នៃការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន A1-Plastics បានចំណាយទុនគ្រោង២៩លានដុល្លារ ជ្រើសរើសយកខេត្តពោធិ៍សាត់ គឺជាខេត្តគំរូ ក្នុងការចាប់ផ្តើមវិនិយោគកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET មានគុណភាពខ្ពស់ ស្របតាមស្តង់ដាពិភពលោក សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ឈានទៅប្រែក្លាយបញ្ហាប្រឈមផ្នែកបរិស្ថាន ទៅជាធនធានសេដ្ឋកិច្ច សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ លោកស្រី បន្តថា ការវិនិយោគនេះ នឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញសេដ្ឋកិច្ចខេត្តពោធិ៍សាត់ និងដើម្បីបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្ត ទាំងដោយផ្ទាល់ និងដោយប្រយោល ក្នុងភាពជាដៃគូររយៈពេលវែង ស្របតាមយុទ្ធសាស្ត្រសសរស្តម្ភទាំង៣ នៃវិស័យបរិស្ថាន រួមមាន៖ ភាពស្អាត ភាពប៉ៃតង និងចីរភាព។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ចំនួន៤១៤កន្លែង ព្រមទាំងបានផ្តល់ការងារ ជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត បានចំនួន១៥,៧៨១នាក់ ដែលនេះសបញ្ជាក់ឱ្យឃើញ ពីលទ្ធផលវិជ្ជមាន នៃការរីកចម្រើនមួយរបស់ខេត្ត ដោយមានការចូលរួមចំណែកគាំទ្រ ពីក្រសួង ស្ថាប័ន ពិសេសក្រុមការងាររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងស្វាហាប់ ប្រកបដោយចក្ខុវិស័យ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។
ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រនេះ ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍លើកឡើងថា វត្តមានរបស់ក្រុម A1-Plastic នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នាពេលនេះ គឺដោយមានការគាំទ្រពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជំរុញវិស័យវិនិយោគ មកកម្ពុជា ជាពិសេសមកខេត្តពោធិ៍សាត់ ជាចក្ខុវិស័យដ៏មានសារៈសំខាន់ ក្នុងការបង្កើតការងារប៉ៃតង ជូនក្មួយៗយុវជន និងប្រជាជន ឱ្យមានការងារធ្វើ និងជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថាស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តពោធិ៍សាត់ជាប៉ូលសេដ្ឋកិច្ចទី៤ ដែលជាមូលដ្ឋានជំរុញសេដ្ឋកិច្ចកម្ពុជាឈានឡើង ឆ្ពោះទៅប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ នាពេលខាងមុខ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន A1-Plastics នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានមួយចំណែកថែមទៀត។
ឯកឧត្តមសូមថ្លែងអំណរគុណជូនចំពោះ លោកស្រី Deborah Lee ដែលបានចំណាយទុនមកវិនិយោគលើទឹកដីខេត្តពោធិ៍សាត់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តជួយគាំទ្រ ផ្តល់កិច្ចសហការ និងសម្រួលដល់ក្រុមហ៊ុន ឱ្យដំណើរការបានល្អប្រសើរ ព្រោះថាបើក្រុមហ៊ុនជោគជ័យ នោះកម្ពុជាក៏ជោគជ័យដូចគ្នា៕














-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា