ព័ត៌មាន
គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្តេជ្ញាផ្តល់សេវាសុខភាពជូនពលរដ្ឋនៅតាមមូលដ្ឋានកាន់តែប្រសើរ
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ប្រចាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្តេជ្ញាចិត្តខិតខំព្យាយាមបន្តការងារផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋនៅតាមបណ្តាលមូលដ្ឋានផ្សេងៗ និងនៅតាមខ្នងផ្ទះឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា សមិទ្ធផលរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន ៥៦៣នាក់ បាននាំយកសម្ភារបរិក្ខារថ្នាំពេទ្យ និងស្បៀងអាហារមួយចំនួន ដោយសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរាជធានី-ខេត្ត បានចុះអប់រំសុខភាព ពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំ ផ្តល់សេវា និងគ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង បានចំនួន២៦៤,៣៦៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តបំពេញបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន តាមរយៈការចូលរួមអប់រំផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល សង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ ក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៣១០លើក ព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានចំនួន៣០០,១០៧នាក់ (សាមសិបម៉ឺនមួយរយប្រាំពីរនាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៤,៥១២នាក់ (ដប់ប្រាំបីម៉ឺន បួនពាន់ ប្រាំរយ ដប់ពីរនាក់) ជាពិសេសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាកងទ័ពអាវស នៅប្រកៀរស្មាគ្នាជាមួយវីរៈកងទ័ព និងប្រជាជនភៀសសឹក គ្រប់កាលៈទេសៈ និងគ្រាលំបាក៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន8 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន