ព័ត៌មាន
អគ្គរដ្ឋទូតចិន កោតសរសើររាជរដ្ឋាភិបាលកម្ពុជា មានកម្លាំងគ្រប់គ្រាន់ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិនលើគ្រប់វិស័យនិយាយជារួម និងដោយឡែកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និងគូកន។ ទន្ទឹមនេះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីបន្តធ្វើការរួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាព សំដៅធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ ហើយវាក៏សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចកម្ពុជា និងចិនផងដែរ។ ឯកឧត្តមក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា អាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត។ ឯកឧត្តម មានជំនឿជឿជាក់លើការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ហើយភាគីចិន រីករាយ និងត្រៀមខ្លួនជានិច្ច ក្នុងការធ្វើកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ដើម្បីសម្រេចគោលដៅបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីប្រទេសកម្ពុជា។
មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធស្ថានការណ៍ ក៏ដូចជាជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។
-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ