ព័ត៌មាន
រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងអភិសេកព្រះបដិមាលោកេស្វរៈ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ព នៅចុងសប្ដាហ៍នេះ
រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នេះ បានចេញ សេចក្តីជូនដំណឹង ថា រដ្ឋបាលខេត្តឧត្តរមានជ័យ ដោយយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នឹងរៀបចំពិធីអភិសេកព្រះបដិមាលោកេស្វរៈ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាការពារព្រំដែនខេត្ត ឧត្តរមានជ័យ ពិធីនេះនឹងប្រព្រឹត្តទៅ វេលាម៉ោង ៦:៣០នាទីព្រឹក នៅថ្ងៃសៅរ៍ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណអតីតរង្វង់មូលដៃប្រាំបី ក្រុងសំរោង។
ពិធីនេះនឹងមានការរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ការពារព្រំដែនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
សេចក្តីជូនដំណឹងនេះទុកជាការនិមន្ត អញ្ជើញព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រជាពលរដ្ឋ សាធាណៈជន ទាំងអស់ដែលមានបំណងចូលរួម សូមមេត្តាចូលរួមក្នុងពិធីខាងលើតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន